ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឆេះរថយន្តសេរីទំនើប មួយគ្រឿង នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:10 ព្រឹក អ្នកអាន 15787

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលបានឲ្យដឹងថារថយន្តសេរីទំនើបមួយគ្រឿង ត្រូវបានឆាបឆេះទាំងស្រុង ខណះកំពុងតែធ្វើចរាចណ៍តាមផ្លូវ។
មន្ត្រីនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍កើតនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩ព្រឹកមិញនេះនៅលើផ្លូវជាតិលេខ៦ ចំណុច ជិតមន្ទីរពេទ្យ អន្តរជាតិ រ៉ូយ៉ាល់អង្គរ ក្រុងសៀមរាប ។

នៅក្នុងហេតុការណ៍នេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែនិងបងប្អូនប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ពន្លត់ ចំណែករថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏បានចេញមកជួយអន្តរាគមន៍ផងដែរ។

ថយន្តដែលរងការឆាបឆេះនេះម៉ាកRongrover ពណ៌ខ្មៅស្លាកលេខភ្នំពេញ២AA៧៦៦៦ ម្ចាស់រថយន្តមានឈ្មោះថុង ចរិយា ភេទប្រុសកើតនៅឆ្នាំ១៩៨៤ ស្រុកកំណើតនៅខេត្តកណ្ដាល បើកពីទិសខាងលិចទៅកើត។

បើតាមមន្ត្រីថាមូលហេតុបណ្ដាលមកពី ឆ្លងប្រពន្ធ័ភ្លើង ក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។ ហើយមិនទាន់ដឹងថាមានគ្នាប៉ុន្មាននាក់ជិះលើរថយន្តនោះដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 151,231 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,337 នាក់