ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចិនម្នាក់ ស្លាប់នៅក្នុង ប៊ូទិកសូរិយាវ៉ារ៉ា ក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:01 ព្រឹក អ្នកអាន 3147

 ខេត្តសៀមរាប៖នគរបាលបានឲ្យដឹងថាបុរសជនជាតិចិនម្នាក់ បានស្លាប់ នៅក្នុងប៊ូទិក មួយកន្លែង ដោយសមត្ថកិច្ចបានអះអាងថា ស្លាប់ដោយសារគាំងបេះដូង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៣និង៥០នាទីទៀបភ្លឺថ្ងៃទី ២៥ ខែ មីនាម្សិលមិញ នៅចំណុចបន្ទប់លេខ ៤០១ ប៊ូទិក សូរិយាវ៉ារ៉ា ស្ថិតនៅភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ GAO YONGYAN ភេទ ប្រុស កើតថ្ងៃទី ១២ កញ្ញា ១៩៥១ ជនជាតិ ចិន ជាភ្ញៀវទេសចរណ៍។ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៣ មីនា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ពិភពរស្មី ស្នាក់នៅប៊ូទិកកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(សំពាធឈាមឡើងគំហុក)។

សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅសាលតម្កល់សពស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 9,463 នាក់
ម្សិលមិញ : 63,862 នាក់
សរុប : 74,079,733 នាក់