ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រមុខដឹកនាំ កម្ពុជា ប្រកាស មិនឲ្យមានដោះដូរ លក់វិទ្យាស្ថាន CDRI

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:34 ព្រឹក អ្នកអាន 253

ប្រមុខដឹកនាំកម្ពុជា ដ៍មានអំណាចនិងមានប្រជាប្រិយ៍ភាព នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទីតាំងដីនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលស្ថិតនៅក្នុង ខណ្ឌ ទួលគោក បច្ចុប្បនេះ គឺមិនអោយមានការដូរទីតាំងអគារទីស្នាក់ការជាមួយក្រុមហ៊ុនឯកជនឡើយ។ ទោះបីស្ថិតនៅក្នុងការគ្រប់គ្រងរបស់អ្នកជំនាន់ក្រោយប៉ុន្មានជំនាន់ទៀតក៏ដោយ គឺត្រូវរក្សាទុកវិទ្យាស្ថាននេះឲ្យខានតែបាន។

ការអះអាងនេះនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ព្រឹកមិញនេះ ក្នុងឱកាសបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៩ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0) ដែលធ្វើឡើងនៅសណ្ឋាគារ The Great Duke (InterCorn) Phnom Penh។

មេដឹកនាំកម្ពុជា បន្តថា ទន្ទឹមនឹងនេះដែរ ប្រសិនបើវិទ្យាស្ថាន CDRI ខ្វះអាគារសម្រាប់បំពេញការងារ គឺ សម្តេចតេជោ សុខចិត្ត ប្រមែប្រមូល និងធ្វើការអំពាវនាវដល់សប្បុរសជនដើម្បីចូលរួមបរិច្ចាគថវិកាក្នុងការកសាងអគារនេះឡើង ដើម្បីឲ្យវិទ្យាស្ថាន CDRI នេះក្លាយទៅជាធនាគារខួរក្បាល ដែល សម្តេចតេជោបានខិតខំបង្កើត និងថែរក្សាបានរយៈពេល ២៩ ឆ្នាំមកហើយដោយមានការចូលរួមពី ឯឧ ជា ចាន់តូ និងលោកស្រី អេវ៉ា ។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន CDRI តែងតែរៀបចំធ្វើសន្និសីទស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ដើម្បីបង្កើតការសិក្សាស្រាវជ្រាវ ហើយអ្នកចូលរួមគឺសុទ្ធតែជាអ្នកតាក់តែងគោលនយោបាយ និងអ្នករៀបចំនិងគ្រប់គ្រង ដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 60,778 នាក់
ម្សិលមិញ : 137,578 នាក់
សរុប : 72,069,418 នាក់