ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ចាប់តារាបង្ហាញម៉ូតម្នាក់ បង្ហោះទង់ជាតិខ្មែរ សរសេរប្រមាថ ថាឆ្កែ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:51 ល្ងាច អ្នកអាន 3641

ខេត្តសៀមរាប៖តារាបង្ហាញម៉ូតម្នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចុះទៅឃាត់ខ្លួនមកធ្វើការសាកសួរបន្ទាប់ពីបានបង្ហោះទង់ជាតិខ្មែរ តាម Facebook ដោយសរសេរពាក្យប្រមាថ ថា ឆ្កែ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការខេត្តសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថាហេតុការណ៍ចុះទៅឃាត់ខ្លួននៅថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បន្តថាប្រតិបត្តិការនេះ មានកំលាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយកំលាំងសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

ជនសង្ស័យ ដែលជាម្ចាស់គណនី Facebookឈ្មោះ Ong SonAn មានម្ចាស់អ្នកប្រើប្រាស់ឈ្មោះ អោង ស៊ុនអាន ហៅហ្វា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ តារាបង្ហាញម៉ូត បច្ចុប្បន្នរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសរូបនេះម្ចាស់គណនី Facebookឈ្មោះ Ong SonAn រូបនេះ បានសរសេរពាក្យប្រមាថ ឆ្កែ ជាច្រើននៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមមួយនេះ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋនៅក្នុងប្រទេស រហូតមានអ្នកចេញមុខដាក់ពាក្យប្តឹង ទៅកាន់សមត្ថកិច្ចទៀតផង។

បើតាមលោកលោកឧត្តមសេនីយ៍ត្រី ហួត សុធី បន្តថា ក្រោយការ សាកសួរជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ នៅព្រឹកមិញនេះ។
ជនសង្ស័យរូបនេះ នៅមិនទាន់ដឹងថា ត្រូវចោទប្រកាន់ពីបទអ្វីនៅឡើយទេ ដោយអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង ប្រាប់តាមប្រព័ន្ធតេឡេក្រាមថា សូមរងចាំពេលរសៀលនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 100 នាក់
ម្សិលមិញ : 61,150 នាក់
សរុប : 72,069,890 នាក់