ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តុលាការ សម្រេចឃុំខ្លួន បុរសប្រមាថទង់ជាតិខ្មែរ តាមFacebook

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 07:12 ល្ងាច អ្នកអាន 1020

ខេត្តសៀមរាប៖នៅទីបំផុត ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប លោកឆែ វីរ: បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន បុរស ឈ្មោះអោង ស៊ុនអាន ហៅសង្វាឬហ្វា ដែលបានបង្ហោះរូបទង់ជាតិខ្មែរ តាមFacebook ដោយសរសេរពាក្យប្រមាថ ថា ឆ្កែ។ ដោយត្រូវចោទពីបទញុះញង់ឲ្យមានការរើសអើង។ នេះបើយោងតាមដីកា ដែលបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅល្ងាចថ្ងៃនេះ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថា

បុរសរូបនេះជាតារាបង្ហាញម៉ូត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ចុះទៅឃាត់ខ្លួនមកធ្វើការសាកសួរបន្ទាប់ពីបានបង្ហោះទង់ជាតិខ្មែរ តាម Facebook ដោយសរសេរពាក្យប្រមាថ ថា ឆ្កែ។

ជនរូបនេះឃាត់ខ្លួននៅថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ដោយកំលាំងការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយកំលាំងសន្តិសុខនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

ជនសង្ស័យ ដែលជាម្ចាស់គណនី Facebookឈ្មោះ Ong SonAn មានម្ចាស់អ្នកប្រើប្រាស់ឈ្មោះ អោង ស៊ុនអាន ហៅហ្វា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ តារាបង្ហាញម៉ូត បច្ចុប្បន្នរស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យរូបនេះម្ចាស់គណនី Facebookឈ្មោះ Ong SonAn រូបនេះ បានសរសេរពាក្យប្រមាថ ឆ្កែ ជាច្រើននៅលើទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយយកទៅបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមមួយនេះ នាំឲ្យមានប្រតិកម្ម និងរិះគន់យ៉ាងកក្រើកពីសំណាក់មហាជន និងប្រជាពលរដ្ឋនៅក្នុងប្រទេស រហូតមានអ្នកចេញមុខដាក់ពាក្យប្តឹង ទៅកាន់សមត្ថកិច្ចទៀតផង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 151,267 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,373 នាក់