ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ប្រគល់ សញ្ញាបត្រ ដល់គរុសិស្ស-និស្សិតជិត ២ពាន់នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:49 ល្ងាច អ្នកអាន 372

នៅព្រឹកមិញនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាវត្តមាន ប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ ក្នុងនោះមាននារី ៧១៣ នាក់ផងដែរ។ គរុសិស្ស និស្សិត ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន ៤០នាក់ នារី ៤នាក់, បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ២៣នាក់ នារី ៣នាក់, និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ នារី ១នាក់, គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥ នាក់ នារី ៣២៤នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ នារី ៣៥០នាក់, គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន ៤៤នាក់ នារី ៣១នាក់។

នៅក្នុងឱកាសនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនរំលឹកទៅដល់គរុនិស្សិតទាំងអស់ត្រូវរក្សាអោយបាន និងប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ក្នុងការរស់នៅ ជាពិសេសការអប់រំទៅដល់មនុស្សជំនាន់ក្រោយ ដូចជាការគោរពចាស់ទុំ និងគោរពច្បាប់សង្គមជាតិ អោយបានខ្ជាប់ខ្ជួន។

សម្តេច បានសង្កត់ធ្ងន់ចំពោះក្រមសីលធម៌ និងការគោរពច្បាប់សង្គម ដូចជាបញ្ហាបង្កភាពអសន្តិសុខក្នុងសង្គម បង្ករហឹង្សាបាញ់បោះអាងខ្សែបុណ្យសក្តិធំ បញ្ហាសីលធម៌ក្នុងការបើកបរ និងការបង្ករនូវគ្រោះថ្នាក់ចរាចរណ៍ជាដើម ។ល។ ដែលទាំងអស់នេះកើតឡើងដោយសារការរស់នៅខ្វះសីលធម៌ និងគុណធម៌នេះឯង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,568 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,674 នាក់