ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោក Chen ស្នើសម្ដេច ហ៊ុន សែន ឲ្យបន្តគាំទ្រ ដល់ក្រុមហ៊ុន ដែលមានគម្រោងអភិវឌ្ឍ ព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 03:17 ល្ងាច អ្នកអាន 728

 លោក Chen Hao លេខាធិការបក្សនៃខេត្តយូណាន ប្រទេសចិន បានគោរពស្នើដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបន្តគាំទ្រដល់វិនិយោគដល់ក្រុមហ៊ុនដែលមកពីខេត្តយូនណាដែលមានគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប។ទន្ទឹមនឹងនេះ Chen ក៏បានសន្យាជាមួយនឹងសម្តេចតេជោ ផងដែរថា នឹងខិតខំបង្កើនល្បឿនក្នុងការកសាងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបឲ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ លោក Chen ក៏មានក្រុមហ៊ុនមួយទៀតដែលកំពុងវិនិយោគគម្រោង សួនវប្បធម៌ នៅខេត្តសៀមរាប ផងដែរ។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ លោក Chen Hao ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង។ សម្ដេចតេជោ ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចនៅខេត្តយូណានចំនួនពីរលើករួចមកហើយ។ សម្តេចតេជោ បានមានប្រសាសន៍ថាខេត្តយូណានគឺជាខេត្តមួយដែលមានលក្ខណៈភូមិសាស្រ្តជាប់អាស៊ីអាគ្នេយ៍ឬតំបន់មេគង្គ ហើយសម្ដេចតេជោបានចាត់ទុកថាខេត្តយូណាននៅតែមានកិច្ចសហការជាមួយតំបន់មេគង្គ និងអាស៊ានដែលមានបីប្រទេសគឺវៀតណាម ឡាវ និង មីយ៉ាន់ម៉ា ដែលមានភូមិសាស្ត្រព្រំប្រទល់ជាប់ជាមួយប្រទេសចិន។

នាយករដ្ឋមន្ត្រី សង្ឃឹមថាខេត្តយូណានអាចបន្តជំរុញធ្វើយ៉ាងណាឲ្យអ្នកវិនិយោគបន្តវិនិយោគនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនៅខេត្តសៀមរាប គឺធ្វើយ៉ាងណាចង់ឃើញថាគម្រោងនេះអាចបង្ហាញវិសាលភាពក៏ដូចជាសក្កានុពលរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិន។ ជាពិសេសតាមរយៈក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” គឺសម្ដេចតេជោចង់ឃើញគម្រោងនេះទៅមុខអោយបានលឿនទាន់ពេលវេលា ដែលកម្ពុជាទើបតែសម្ភោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខេត្តព្រះសីហនុកន្លងមកថ្មីៗនេះ ។ មួយវិញទៀត សម្ដេចតេជោ ចង់បានទំហំពាណិជ្ជកម្មរវាងខេត្តយូណាននិងប្រទេសកម្ពុជាឲ្យមានទំហំធំជាងនេះថែមទៀត។

សម្តេចតេជោ បានមានប្រសាសន៍ថា ខេត្តយូណានមានប្រជាជនប្រមាណ ៤៨លាននាក់ មានទឹកដីធំបីដងនៃប្រទេសកម្ពុជា ដែលសម្ដេចតេជោ ចង់ឃើញកិច្ចសហប្រតិបត្តិការវិនិយោគល្អវាងខេត្តនេះជាមួយនឹងប្រទេសកម្ពុជា។ សម្តេចតេជោ បានស្នើឱ្យខេត្តយូណានបន្តកិច្ចសហប្រតិតបត្តិការឲ្យបានច្រើនថែមទៀតទោះបីក្នុងកាលៈទេសៈណាក៏ដោយគឺនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស សូមជួយគៀងគរអ្នកវិនិយោគគិនថ្មីៗចូលមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនឹងនេះ សម្តេចតេជោមានប្រសាសន៍ថា ថាថ្មីៗនេះដោយសារមានបញ្ហាប្រឈមជាមួយនឹងសហភាពអឺរ៉ុបអំពីភាពអនុគ្រោះពន្ធ (EBA) ដោយ សម្ដេចតេជោបានមានប្រសាសន៍ថា ភាពអនុគ្រោះនេះ គឺវានឹងដល់ពេលដែលត្រូវតែបញ្ចប់ដូចប្រទេសផ្សេងៗទៀតដែរ ហើយសម្ដេចតេជោមិនអាចឲ្យមានការផ្លាស់ប្ដូរ ឬដោះដូរអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពអនុគ្រោះនោះទេ។

នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានគឺកំពុងកើនឡើង ហើយដើម្បីរក្សាបាននូវកំណើនទំហំពាណិជ្ជកម្មនេះ គឺកម្ពុជាត្រូវការក្រុមហ៊ុនវិនិយោគចិនបន្តវិនិយោគនៅក្នុងប្រទេសតទៅទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មិត្តចិនជាដៃគូពិត និងជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ ចង់ឃើញមិត្តចិនជួយកម្ពុជាអោយសមជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយពិតៗ ដោយសម្តេចតេជោបានស្នើសុំឲ្យខេត្តយូណាន និងប្រទេសកម្ពុជាមានទំនាក់ទំនង និងការផ្លាស់ប្តូទស្សនកិច្ចរវាងពលរដ្ឋអោយបានកាន់តែច្រើន រួមទាំងទំនាក់ទំនងផ្លាស់ប្តូលើវិស័យវប្បធម៌ ទេសចរណ៍ និងវិនិយោគថ្មីៗអោយបានចក្រើនថែមទៀត៕

ការស្នើនេះនៅពេលលោក Chen បានចូលជួបពិភាក្សាការងារ ជាមួយសម្តេច ហ៊ុន សែននាព្រឹកមិញនេះ នៅវិមានសន្តិភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,031 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,137 នាក់