ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ប្រាប់ពលរដ្ឋ អត់ធ្មត់ចំពោះ កង្វះខាតអគ្គិសនី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 10:30 ល្ងាច អ្នកអាន 184

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃមិញនេះ បានចុះហត្ថលេខាលើលិខិតមួយចំនួនក្នុងការទទួលទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសថៃប្រមាណ ១០០មេហ្គាវ៉ាត់ ,ប្រទេសឡាវ និង ប្រទេសវៀតណាម ចន្លោះពី ៥០-១០០ មេហ្គាវ៉ាត់ ដើម្បីយកមកផ្គត់ផ្គង់ក្នុងទីក្រុងភ្នំពេញ ដែលពេលនេះ យើងកំពុងតែខ្វះខាតភ្លើងប្រើប្រាស់ប្រមាណជាង ៤០០ មេហ្គាវ៉ាត់។

នៅថ្ងៃស្អែក ថ្ងៃទី ២៨ មីនា សម្តេចតេជោ មានគម្រោងជួបជាមួយគណប្រតិភូមកពីប្រទេសតួគី ដើម្បីចរចារក្នុងការនាំនាវាផ្ទុកម៉ាស៊ីភ្លើងដើរដោយប្រេងខ្មៅចូលរមកាន់រាជធានីភ្នំពេញ ដែលអាចផ្តល់ថាម ពលអគ្គិសនីបានប្រមាណ ២០០មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ភ្លើងរយៈពេល ៣ឆ្នាំ ទម្រាំយើងមានអគ្គីសនីគ្របគ្រាន់ប្រើប្រាស់ឡើងវិញ។

តាមពិតទៅយើងបានកសាងវារីអគ្គីសនីមួយចំនួនហើយ ប៉ុន្តែដោយសារឆ្នាំនេះមានគ្រោះរាំងស្ងួត ទើបធ្វើឲ្យខ្វះខាតទឹកផ្តល់ឲ្យទំនប់វារីគ្គិសនី ទើបយើងជួបប្រទះបញ្ហានេះតែម្តង។ ទន្ទឹមនឹងនេះដែរ គឺ ដោយសារវិស័យសំណង់របស់យើងបានកើនឡើងប្រមាណ ៧០០% បើប្រៀបធៀបនៅខែ មករា និងកុម្ភៈ ឆ្នាំ២០១៨។

ជាថ្មីម្តងទៀត នាយករដ្ឋមមន្ត្រី សុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ ប្រសិនបើមានការដាច់ភ្លើង។ សម្តេចតេជោ បានអំពាវនាវដល់អាជីវករលក់ម៉ាស៊ីនភ្លើង សុំកុំដំឡើងថ្លៃខ្ពស់ពេក ដើម្បីសម្រួលដល់ការប្រើប្រាស់ភ្លើងរបស់ប្រជាពលរដ្ឋយើង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,690 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,155,113 នាក់