ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន៖ បច្ចុប្បនេះ រាជរដ្ឋាភិបាល បានបង្កើតការងារ ជូនប្រជាពលរដ្ឋ បានយ៉ាងច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 416

នាឱកាសអញ្ជើញអបអរសាទរខួប១០០ឆ្នាំ ថ្ងៃកំណើតអង្គការ ILO និងខួប ៥០ឆ្នាំដែលកម្ពុជាក្លាយជាសមាជិក ILO ព្រឹកមិញនេះ នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បនេះ រាជរដ្ឋាភិបាលបានបង្កើតការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានកំណើរជាមធ្យម ៧% ក្នុងយរៈពេលជាង២ទស្សវត្សរ៍ ហើយបង្កើតការងារធ្វើក្នុងអត្រា ៩៩.៣% នៃកម្លាំងពលកម្មសរុបប្រមាណជាង១០លាននាក់់ ក្នុងនោះសហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជិត ១ម៉ឺន ៣ពាន់ ដែលមានកម្មករនិយោជិត ១លាន ៥សែននាក់ និង សហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបចំនួនជិត ៦សែន ដែលមានកម្មករនិយោជិត ២លាន ៤សែននាក់ វិស័យកសិកម្មប្រមាណជាង ៤លាននាក់ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រីសាធារណចំនួនប្រមាណជាង ៥សែននាក់។
ទន្ទឹមនឹងនេះផងដែរ នាយករដ្ឋមន្ត្រីបានចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និយោជិត គិតចាប់ពីថ្ងៃ ២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី ២៨ខែមីនា ឆ្នាំ២០១៩ គឺមានរយៈពេល ១៩ខែ ៨ថ្ងៃ បានចំនួន ៦៦លើក សរុបកម្មករនិយោជិតចំនួនជិត ៩ សែន ៥ម៉ឺននាក់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 150,229 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,680,335 នាក់