ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អំពើពុករលួយ គ្រួសារនិយម របស់មេប៉េអឹមខេត្តកំពង់ធំ ត្រូវបានលាតត្រដាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 12:32 ល្ងាច អ្នកអាន 1103

ភ្នំពេញ៖មានការលើកឡើងថាអំពើពុករលួយនិងគ្រួសារនិយមបក្ខពួក របស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ រហូតមានបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទៀត។

ក្រៅពីមានបណ្ដឹងដែលបានប្ដឹងលោកឧត្តមសេនីយត្រី ហង្ស ថុល ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ទៅស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ នោះក៏មាន ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោកវិល្លាម បានសរសេរបង្ហោះបន្ថែមនៅលើទំព័រផេកហ្វេសប៊ុក លោកថា ពូជនិយមរបស់លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ
លោកឧត្តមសេនីយត្រី ហង្ស ថុល ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឪពុក
លោកវរសេនីយ៍ទោ រិទ្ធ ចាន់តុលា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង ជាកូនច្បងទី១ របស់លោក ហង្ស ថុល
លោកវរសេនីយ៍ត្រី រិទ្ធ បញ្ញា នាយការិយាល័យបុគ្គលិក
ជាកូនទី២ របស់លោក ហង្ស ថុល
លោក អនុសេនីយ៍ទោ លីកាណារិទ្ធ «ឈ្មោះទិញ» ឈ្មោះពិត
គឺ រិទ្ធចាន់គិរីរម្យ ជាកូនទី៣ របស់លោក ហង្សថុល រៀនមិនទាន់ចប់ទេ ក៏ទិញឈ្មោះ លីកាណារិទ្ធ នៅអាវុធហត្ថផ្ទៃប្រទេស មកប្រើ ហើយផ្លាស់ប្ដូរមក អាវុធហត្ថកំពង់ធំវិញ
អាណត្តិនេះជាអាណត្តិវះកាត់ សូមអស់លោកមេត្តាកែប្រែឥរិយាបទ ។ មានកូនប្រុស៣នាក់យកមកធ្វើការជាមួយទាំង៣ ចុះបើមាន១០មិនយកទាំង១០ហើយទេឬ ? ឪធ្វើជាមេរបស់កូន មិនដឹងមួយណាបញ្ជាមួយណាទេ ទុកកន្លែងទំនេរអោយពលរដ្ឋ យុវជន យុវតីសាងស្នាដៃផង កុំស្ទូចតែកូនចៅបង្កើតយកមកដាក់ក្បែកៅអីពេក ការបង្កើតពូជនិយមជាការបិទឱកាសយុវជនយុវតីដែលចង់ចូលរួមបញ្ចេញសមត្ថភាពកសាងជាតិ ។ ខ្ញុំមិនបដិសេដទេបើធ្វើការអង្គភាពផ្សេងគ្នា តែខ្ញុំប្រឆាំងដាច់ខាតរឿងពូជនិយមក្នុងអង្គភាពតែមួយដូចករណីខាងលើនេះ ព្រោះវាជាកត្តាពុករលួយដុះឬស ។

លោក ហង្ស ថុល នេះមានជាប់ពាក់ព័ន្ធករណីផ្សេងៗច្រើនណាស់ និងធ្លាប់ ACU កោះហៅម្ដងហើយ ខ្ញុំសូមជម្រុញគាំទ្រអោយអោយ ACU បន្តស៊េីបអង្កេតលើជនឈ្មោះ ហង្ស ថុល នេះបន្ថែមទៀត។

បើទោះបីជាមានការអះអាងបែបនេះក្ដី អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលការបកស្រាយពីលោកឧត្តមសេនីយត្រី ហង្ស ថុល ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ថាតើករណីនេះជាការពិតឬយ៉ាងនោះទេដោយទាក់ទងតាមប្រព័ន្ធតេឡេក្រាម មិនទាន់ឆ្លើយតប៕SR

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,750 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,155,173 នាក់