ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រី៖ បង្ក្រាបល្បែង២ទីតាំង នៅកណ្ដាលក្រុងសៀមរាប ចាប់ចិន១៦៣នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:54 ល្ងាច អ្នកអាន 12348

ខេត្តសៀមរាប៖មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការខេត្តសៀមរាប បានឲ្យដឹងថាជនជាតិចិនប្រុសស្រីចំនួន១៦៣នាក់ ត្រូវបានចាប់ខ្លួននៅព្រឹកមិញនេះ ពាក់ព័ន្ធករណី ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតខុសច្បាប់ ២ទីតាំងផ្សេងគ្នា។

ស្នងការរងនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅរសៀលថ្ងៃនេះថា ទីតាំងប្រព្រឹត្តិបទល្មើសភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតខុសច្បាប់(Internet Game online)នេះ មានទីតាំងស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមារាប ។

ប្រតិបត្តិការនេះ មានការចូលរួមដោយលោកវរសេនីយ៍ឯក ទូច សុគន្ធប្រធានការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី កំលាំងផែនអន្តោប្រវេសន៍បានសហការជាមួយកំលាំងការិយាល័យអន្តរាគម និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំដោយមានការសំរបសំរួលដឹកនាំនីតិវិធីដោយលោកសំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន បន្តថា ក្នុងនោះ រកឃើញជនជាតិ ចិន សរុបចំនួន ១៦៣នាក់ ស្រី ៤០នាក់ និងកំព្យូទ័រប្រមាណ១៥០គ្រឿង កំពុងប្រព្រឹត្តបទល្មើស ។

បើតាមលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន បន្តថាបច្ចុប្បន្នសមត្ថកិច្ចកំពុងដំណើរការនីតិវិធី បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីសាកសួរបំភ្លឺ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 151,171 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,277 នាក់