ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោក ហ៊ុយ វណ្ណៈ «អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» គឺគាំពារតាមផ្លូវច្បាប់មិនដូចគ្នាទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 09:53 ព្រឹក អ្នកអាន 560

លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ថា «អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» គឺគាំពារតាមផ្លូវច្បាប់មិនដូចគ្នាទេ។

លោកហ៊ុយ វណ្ណៈ បានសរសេរសំណេរនៅលើទំព័រFacebook របស់លោកនៅយម់មិញថា«អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» គឺគាំពារតាមផ្លូវច្បាប់មិនដូចគ្នាទេ។

លោកហ៊ុយ វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា១- «អ្នកសារព័ត៌មាន» គឺមានច្បាប់ស្តីពីរបបសារព័ត៌មាន។ ទោះបីជាយ៉ាងណា អ្នកសារព័ត៌មាន ដែលឆ្លងកាត់ការបណ្តុះបណ្តាល គឺងាយមិនប៉ាតណាប៉ាតណីទេ។ គេមានការផ្ទៀងផ្ទាត់ខ្លឹមសារ មានក្រមសីលធម៌ និងមានក្រុមនិពន្ធនាយកត្រួតពិនិត្យខ្លឹមសារ មុនចេញផ្សាយ។ ពួកគេ ទោះបីបម្រើការនៅអង្គភាពសារព័ត៌មាន តូចក្តី ធំក្តី ឬធ្វើជាភ្នាក់ងារឆ្លងឆ្លើយឲ្យសារព័ត៌មានបរទេស គឺមិនងាយប្រព្រឹត្តិកំហុសផ្នែកសីលធម៌វិជ្ជាជីវៈនោះទេ។

២- ផ្ទុយទៅវិញ បើ «អ្នកលេង Facebook» ជាញឹកញយ បើក Volume មួយទំហឹង ពួយម៉ាអស់ចិត្តតែម្នាក់ឯង គឺងាយនឹងភ្លាំងភ្លាត់ណាស់។ បើគេគ្រប់គ្រងអារម្មណ៍មិនបាន នោះកាន់តែងាយបំពានលើសិទ្ធិនិងតម្លៃអ្នកដទៃ។ ហើយបើបែរជាត្រូវរងការប្តឹងពីបទប្រមាថបរិហាបង្ខូចកេរ្តិ៍ ក៏មិនទាក់ទងនឹងច្បាប់ស្តីពីរបបសារព័ត៌មានដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 152,368 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,682,474 នាក់