ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បើកគោយន្តដឹកគ្រឿងសំណង់ ក្រឡាប់ផ្ញាជើង សង្កត់តៃកុងស្លាប់ នឹងម្នាក់ទៀតរងរបួស នៅស្រុកពួក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:53 ព្រឹក អ្នកអាន 8899

ខេត្តសៀមរាប៖កម្មករម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់គោយន្តកែឆ្នៃដឹកគ្រឿងសំណង់ ដោយខ្លួនឯង។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៩មីនានេះវេលាម៉ោង៩ និង៣០នាទី នៅលើផ្លូវ លំគ្រួសក្រហម ចំណុចភូមិកិតយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។

អធិការនគរបាលស្រុកលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាករណីនេះគោយន្តកែឆ្នៃ ពណ៌ត្រួយចេក គ្មានផ្លាកលេខ បើកបរដោយឈ្មោះសាល សាន ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប មុខរបរកម្មករ រួមដំណើរដោយឈ្មោះធឿន ថិក ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិត្បូង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរកម្មករ បើកបរទិសដៅពីកើតទៅលិច ហើយបានរ៉េចង្កូតធ្លាក់ទៅក្នុងប្រឡាយអមផ្លូវខាងជើង បណ្តាលឲ្យស្លាប់មនុស្ស១នាក់ឈ្មោះ សាល សាន របួសស្រាលមនុស្ស១នាក់ឈ្មោះធឿន ថិក ។ខូចខាត គោយន្តកែឆ្នៃ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បន្តថាមូលហេតុ: អ្នកបើកគោយន្តកែឆ្នែ បើកបរល្បឿនខ្វះការប្រុងប្រយ័ត្ន។ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានធ្វើការវាស់វែង កន្លែងកើតហេតុប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកពួក កសាងសុំណុំរឿងដើម្បីចាត់តាមនិតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,913 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,586 នាក់