ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កុំតែបាន ប៉ូលិសខេត្តសៀមរាប សង្គ្រោះទាន់ អាចសត្វព្រៃ២២ក្បាល ចូលក្នុងឆ្នាំងបាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 29 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 08:30 ល្ងាច អ្នកអាន 3915

ខេត្តសៀមរាប៖សត្វអណ្តើក១៨ក្បាល ត្រកួត៤ក្បាលត្រូវបាននគរបាលបានសង្គ្រោះទាន់ពេល នៅពេលបំពេញភារកិច្ច ត្រួតពិនិត្យច្បាប់ចរាចណ៍។ហេតុការណ៍នៅព្រឹកមិញនេះឆ្នាំនៅភូមិទឹកវិលសង្កាត់ទឹកវិល ក្រុងសៀមរាប។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នគរបាលចរាចរណ៍ខេត្តសៀមរាបបានចុះរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនៅទីតាំងខាងលើ ខណៈនោះក៏បានប្រទះឃើញរថយន្តមួយគ្រឿងបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់ ហើយត្រូវហៅឲ្យឈប់រួចបានប្រទះឃើញសត្វព្រៃក្នុងរថយន្ត។

លោកបន្តថា នគរបាលចរាចរណ៍ សហការ ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ចុះមកដកហូតតែម្ដង។រថយន្តដឹកនោះម៉ាកកាមរីឆ្លាម ភ្នំពេញ២D៦៦១៨ពណ៌ខ្មៅ។ ចំណែកអ្នកបើកបរក៏រត់គេចខ្លួន។វត្ថុតាងទាំងអស់ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,775 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,448 នាក់