ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ៧៣នាក់ ជួបគ្នាលើកមតិ វិជ្ជមាននិងអវិជ្ជមាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 11:09 ព្រឹក អ្នកអាន 529

ខេត្តសៀមរាប៖ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ប្រមាណជា៧៣នាក់ ស្ត្រី៤នាក់ មកពី៥៨ អង្គភាព បានមកជួបប្រជុំនៅមន្ទីរព័ត៌មានខេត្ត ដើម្បីផ្លាស់ប្តូរ មតិយោបល់ ឆ្ពោះទៅរៀបចំសិក្ខាសាលានាពេលខាងមុខ។

កិច្ចប្រជុំនានេះនៅរសៀលថ្ងៃទី២៩ខែមីនាម្សិលមិញ ក្រោមវត្តមានលោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប មន្រ្តីសាលាខេត្ត រួមទាំងអ្នកសារព័ត៌ជាច្រើនរូបទៀត ដែលធ្វើនៅមន្ទីរព័ត៌មានខេត្តសៀមរាប។

អង្គប្រជុំក៏បានផ្តល់ឱកាសឲ្យអ្នកសារព័ត៌មានគ្រប់រូប លើកឡើងអំពីចំណុចវិជ្ជមាននិងអវិជ្ជមាន ក្នុងពេលចុះផ្តិតរូបភាព និងប្រមូលព័ត៌មាន រួមទាំងការចេញផ្សាយព័ត៌មានផងដែរ។

ជាមួយគ្នានោះ តំណាងអង្គភាពនីមួយៗ ក៏បានលើកឡើងអំពីហេតុផលអវិជ្ជមាន ចំពោះការចុះផ្តិតយករូបភាព ក៏ដូចជាការប្រមូលព័ត៌មាននៅគ្រប់ទិសទីជុំវិញខេត្តសៀមរាប។ ក្នុងនោះ៧០ភាគរយ បានលើកឡើងអំពីគ្រោះថ្នាក់ក្នុងពេលចុះផ្តិតរូបភាព ចំពោះបទល្មើសព្រៃឈើ។ ដោយឡែកក៏មានមួយចំនួន បង្ហាញអំពីគ្រោះថ្នាក់របស់ខ្លួនដូចជា ត្រូវគេធ្លាប់ព្រួតវាយ ត្រូវគេទូរសព្ទគំរាមសម្លាប់ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនក៏មាន។

ប៉ុន្តែក៏មានអ្នកលើកឡើងអំពី អ្នកសារព័ត៌មានខ្លះដែលមិនបានគោរព ក្រមសីលធម៌និងវិជ្ជាជីវ: របស់ខ្លួនផងដែរ ដែលចំណុចទាំងនោះហើយបានធ្វើឲ្យពួកគេជួបគ្រោះថ្នាក់ ក្នុងការចុះបំពេញភារកិច្ច។

ជាមួយគ្នានោះ នាយកគ្រប់គ្រងបណ្ដាញគេហទំព័រ សៀមរាប ប៉ុស្តិ៍ លោកប៊ុត វិចិត្រ ក៏បានទទូចសុំឲ្យអ្នកសារព័ត៌មានទាំងអស់បញ្ឈប់សកម្មភាពវាយប្រហារគ្នាទៅវិញទៅមកក្នុងនាមអាជីពដូចគ្នា។
ក្

នុងកិច្ចនោះលោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត បានបកស្រាយអំពីក្រមសីលធម៌និងវិជ្ជាជីវ: អ្នកសារព័ត៌មាន។លោកបានលើកឡើងថា អ្នកសារព័ត៌មាន ពុំមែនជាសមត្ថកិច្ចឬស្ថាប័នតុលាការនោះឡើយ។គឺមានសិទ្ធិត្រឹមផ្តល់ព័ត៌មាន ផ្តិតយករូបភាព និងផ្សាយព័ត៌មាន។ក្រៅពីនោះគឺអាចសុំសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដែលស្ថិតនៅក្បែរកន្លែងកើតហេតុ។លោកថា ការជួបប្រជុំអ្នកសារព័ត៌មានពេលនេះ គឺបំណងឆ្ពោះទៅរកការរៀបចំសិក្ខាសាលា សម្រាប់អ្នកសារព័ត៌មាន ស្តីពីក្រមសីលធម៌និងវិជ្ជាជីវ:របស់អ្នកសារព័ត៌មាននាពេលខាងមុខ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,595 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,268 នាក់