ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អតីតឧត្តមសេនីយ៍យោធា ប្រមាថ សម្ដេចហ៊ុន សែន តាមFacebook ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ មិនា ឆ្នាំ​ 2019 ម៉ោង 01:02 ល្ងាច អ្នកអាន 5471

ខេត្តសៀមរាប៖មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានប្រាប់ បណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃ៣០មីនានេះថា អតីតឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួន ករណីប្រមាថសម្ដេចហ៊ុន សែន តាមប្រព័ន្ធFacebook។ ក្រោយសាកសួរជននេះត្រូវបានបញ្ជូនទៅតុលាការខេត្តសៀមរាប ដោយនៅពេលនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារ រួចហើយ។

មន្ត្រីអាវុធហត្ថបន្តថាយោធារូបនេះឈ្មោះលី ដាវីត ភេទប្រុសអាយុ៤៥ឆ្នាំអតីតជាយោធាក្នុងអង្គភាពយោធភូមិភាគទី៣ឋានន្តរសក្កិឧត្តមសេនីយ៍ត្រីមុខងារនាយសេនាធិការរង។ វត្ថុតាងមានអាវុធAKស្វ័យបត់១ដើមលេខ១៦១១១៤៦៦,បង់១,គ្រាប់៣១គ្រាប់ បំពង់ទប់សំឡេង(ស៊ីឡង់ហ្សី)១,កាំបិតស្នៀត១,ដំបងឆក់១,លិខិតឆ្លងដែន១,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១,អត្តញ្ញាណប័ណ្ណយោធា១,អង្រឹក១,ទូរសព្ទ២គ្រឿង,Powerbank១,ម៉ូតូហុងដាស្កុបពីពាក់ស្លាកលេខភ្នំពេញ១HE-8253មួយគ្រឿង លិខិតបញ្ជាបេសកកម្មហួសសុពលភាព៥សន្លឹក។

បើតាមមន្ត្រីអាវុធហត្ថបន្តទៀតថានៅពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យកំពុងប្រើប្រាស់ទូរសព្ទម៉ាកហូរវ៉េយពណ៌មាស កំពុងលេងFacebook ដែលមានគណនីឈ្មោះLee David ដើម្បីវាយប្រហារទៅលើរាជរដ្ឋាភិបាលស្របច្បាប់។ ចំណែកអាវុធAK៤៧គឺឈ្មោះលី ដាវីត បានដាក់ក្នុងកាបូបយួរតាមខ្លួនជាប្រចាំ ក្នុងនោះមានគ្រាប់៣០គ្រាប់នៅក្នុងបង់និង១គ្រាប់ទៀតគឺជនសង្ស័យបានអារមេបញ្ចូលគ្រាប់រួចជាស្រេច(សរុប៣១គ្រាប់) មានន័យថាជនសង្ស័យមានគម្រោងរួចជាស្រេចក្នុងការប៉ុនប៉ង់ប្រព្រឹត្តបទល្មើស។ នៅក្នុងអំឡុងពេលដែលរូបខ្លួនមានឋានន្តស័ក្តិជាឧត្តមសេនីយ៍ត្រីនាយសេនាធិការរងយោធាភូមិភាគ៣ រូបខ្លួនពិតជាបាននិយាយបកស្រាយរិះគន់រាជរដ្ឋាភិបាលនៅក្នុងអង្គភាពចំពោះមុខនាយទាហាននិងនាយទាហានរង។

គួបញ្ជាក់ថាជនរូបនេះត្រូវបានចាប់ខ្លួននៅវេលាម៉ោង១៧និង៤៥នាទីនាថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩ នៅមាត់ស្ទឹងសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំណុចយាមការUTM(០៣៧៦៥៤០-១៤៧៧៣៧១)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,984 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,155,407 នាក់