ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញ លើសទម្ងន់ ដែលបានកំណត់ លើស្ពាន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 12:20 ល្ងាច អ្នកអាន 182

នាយករដ្ឋមន្ត្រី កម្ពុជា សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា៖សូមបងប្អូនជនរួមជាតិ បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងលើស្ពាន និងកុំដឹកទំនិញលើសទម្ងន់ដែលបានកំណត់លើស្ពាន។ យើងចូលរួមថែរក្សាស្ពានថ្នល់អោយនៅបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋប្រើប្រាស់តកូនតចៅ។

ការលើកឡើងបែបនេះនាពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់ នៅព្រឹកមិញនេះ ក៏មានការចូលរួមពីលោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ផងដែរ។

នៅក្នុងពេលនាយករដ្ឋមន្រ្តីអញ្ជើញទៅដល់ គឺមានប្រជាពលរដ្ឋនិងមន្រ្តីនៃរាជរដ្ឋាភិបាលជាច្រើន រួមទាំងអង្គទូតនានាប្រចាំកម្ពុជា បានចូលរួមអបអរសាទរចាប់តាំងពីគល់ស្ពានត្រើយខាងលិច រហូតដល់ចុងស្ពានត្រើយខាងកើតជាមួយទឹកមុខរីករាយ និងមោទនៈបំផុត។ ការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពានដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។
ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះគឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,261 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,684 នាក់