ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្ងាចថ្ងៃនេះ សម្ដេច ហ៊ុន សែន នឹងពិសារបាយសាមគ្គី ជាមួយបងប្អូន កីឡាករកីឡាការិនី នៅកោះពេជ្រ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:29 ព្រឹក អ្នកអាន 439

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃនេះ នឹងអញ្ជើញជាវត្តមានពិសារបាយសាមគ្គី ជាមួយបងប្អូន កីឡាករកីឡាការិនី នៅកោះពេជ្រ។

នៅព្រឹកថ្ងៃ៤ខែមេសានេះ នាយករដ្ឋមន្ត្រី រូបនេះបានសរសេរសំណេរ តាមបណ្ដាញទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ក្រោយពីឆេងម៉េងហើយ ចូលឆ្នាំខ្មែរក៏នឹងមកដល់ឆាប់ៗខាងមុខនេះ។ សង្ឃឹមថាឆ្នាំនេះបងប្អូនមានជម្រើសច្រើនសម្រាប់ដំណើរកំសាន្តទាំងក្នុងនិងក្រៅប្រទេស ព្រោះប្រទេសជាតិមានសុខសន្តិភាព បងប្អូនអាចធ្វើដំណើរទៅទីជិតឆ្ងាយដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។

ចំពោះខ្ញុំ គឺរវល់នឹងការងារប្រទេសជាតិដូចសព្វមួយដង។ ទោះមិនមកជួបភ្ញៀវនៅវិមានរដ្ឋាភិបាល ក៏មានកម្មវិធីជួបភ្ញៀវនៅផ្ទះជាប្រចាំ។ រីឯការពិនិត្យលើឯកសារក្រដាសស្នាមការងារក្រសួងមន្ទីរវិញ គឺមានជារៀងរាល់ថ្ងៃ។ នៅល្ងាចថ្ងៃទី ៤ មេសា នេះខ្ញុំនឹងហូបបាយសាមគ្គីជាមួយបងប្អូនកីឡាករកីឡាការិនីនៅកោះពេជ្រ ដែលធ្វើក្នុង១ឆ្នាំម្តងៗ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសំណាងល្អក្នុងឆ្នាំថ្មីនេះ។ សុំអរគុណដែលបងប្អូនបានជូនពរខ្ញុំនៅក្នុងថ្ងៃ ៤ មេសា នេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,698 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,975 នាក់