ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន ប្រកាសថា ឆ្នាំ២០២៣ ជាឆ្នាំត្រូវធ្វើម្ចាស់ប្រទេស រៀបចំកីឡា Sea Games. បោះឆ្នោតជាតិ ស្របជាមួយគ្នា ទទួលបាន ផ្លូវល្បឿនលឿន ពីភ្នំពេញទៅ ខេត្តព្រះសីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:27 ល្ងាច អ្នកអាន 162

ជាថ្មីម្តងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីពេលវេលាដែលកម្ពុជាត្រូវធ្វើម្ចាស់ប្រទេសរៀបចំកីឡា Sea Games នៅអំឡុងខែឧសភា ឆ្នាំ២០២៣ ហើយដែលឆ្នាំនោះ ក៏ជាឆ្នាំដែល
កម្ពុជាយើងត្រូវរៀបចំបោះឆ្នោតជាតិផងដែរ។ ស្របជាមួយគ្នានោះ ជាពេលដែលកម្ពុជានឹងទទួលបានផ្លូវល្បឿនលឿនពីភ្នំពេញទៅ ខេត្តព្រះសីហនុ ដែលត្រូវសាងសង់រួចរាល់នៅ ខែ មិថុនា ឆ្នាំ២០២៣ ដែលយើងនឹងអាចប្រើប្រាស់សំរាប់ Sea Games ទៀតផង។
ការប្រកាសនេះនាពេលអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជា ចំនួន ៤,០៩៦នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចមិញនេះ។
នៅក្នុងឱកាសនេះផងដែរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្ថែមចំពោះកីឡាករកីឡាករិនី រួមទាំងគ្រូបង្វឹកទាំងអស់ គឺត្រូវទទួលបានរបបគាំពារសង្គមដូចៗគ្នាដូចជា សេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយមិនគិតថ្លៃ, ការជិះរថយន្តក្រុងមិនគិតថ្លៃ យ៉ាងហោចណាស់មិនតិចជាង២ឆ្នាំឡើយ។
នៅថ្ងៃនេះផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹកទាំងអស់ ដែលសរុបមានចំនួន ៤,០៩៦ នាក់ ដែលបានចូលរួមក្នុងពិធីជួបជុំសំណេះសំណាលនាពេលនេះ គឺនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវថវិកាក្នុងមួយនាក់ទទួលបាន ១០ម៉ឺនរៀល។ នៅក្នុងពិធីល្ងាចនេះ បងប្អូនកីឡាករ កីឡាការិនី ក៏បានរាំលេងកំសាន្តយ៉ាងសប្បាយរីករាយក្រៃលែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,462 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,885 នាក់