ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ៥ចំណុចសំខាន់ៗ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍ វិស័យកីឡាឲ្យ កាន់តែរីកចម្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:34 ល្ងាច អ្នកអាន 429

នាឱកាសអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចមិញនេះ នាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡា អោយកាន់តែរីកចម្រើន៖
១)សម្តេចតេជោ ក៏សូមអោយផ្នែកពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធកីឡាអោយបានរួចរាល់ ដើម្បីត្រៀមក្នុងការធ្វើជាម្ចាស់ផ្ទះ Sea Games នៅឆ្នំា ២០២៣ ។
២)សម្តេចតេជោ បានជំរុញអោយស្ថាប័នពាក់ព័ន្ធផ្នែកកីឡាទាំងអស់ ជាពិសេស ក្រសួងអប់រំយុវជន និងកីឡា ត្រូវបន្តការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡានេះ អោយបានច្រើនបន្ថែមទៀត ដើម្បីអោយកម្ពុជាយើងមានធនធានមនុស្សផ្នែកកីឡានេះកាន់តែសំបូរបែប។
៣)សម្តេចតេជោ បានអំពាវនាវមហាជនទាំងអស់ត្រូវជំរុញចលនាកីឡានេះអោយបានច្រើនថែមទៀត ។ អាជ្ញាធរ , គណៈពង្រេងមូលដ្ឋាននានា ក៏ត្រូវចូលរួមកសាង និងបង្កើតកន្លែងលេងកីឡាអោយបានច្រើនប្រភេទ ឬយ៉ាងហោចណាស់អោយមានតារាងបាល់ទាត់១កន្លែង។
៤ )សម្តេចតេជោ បានជំរុញអោយប្រជាពលរដ្ឋបង្កើតធ្វើលំហាត់ប្រាណ ឬលេងកីឡាអោយបានច្រើន ជាពិសេស អាជ្ញាធរត្រូវរកនិងត្រូវទុកទីតាំងណាសមស្របសំរាប់ជាកន្លែងហាត់ប្រាណ ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនានា ព្រោះកីឡានាំមកនូវសុខភាព។
៥) សុំអោយអាជ្ញាកណ្តាលផ្នែកកីឡាទាំងអស់ គឺរាល់ការប្រកួតកីឡាទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសុក្រិតភាពក្នុងការដាក់ពិន្ទុ ឬកាត់សេចក្តីផ្សេងៗនៃការប្រកួត ព្រោះកន្លងមកឃើញថាហាក់បីដូចមានភាពលម្អៀង នឹងមិនមានសុក្រិតភាព៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,020 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,297 នាក់