ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន សំណូមពរ ដល់កីឡាករ កីឡាការិនី ចូលរួមធ្វើរឿង ដែលល្អក្នុងសង្គម ចំនួន៣ គឺៈ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:40 ល្ងាច អ្នកអាន 210

នៅក្នុងឱកាសអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចមិញនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំណូមពរដល់កីឡាករ កីឡាការិនីចូលរួមធ្វើរឿងដែលល្អក្នុងសង្គមចំនួន៣ គឺៈ
ទី១) សូមអោយកីឡាករកីឡាការិនីសូមចូលរួមអប់រំចរាចរណ៍ផ្លូវគោកទាំងខ្លួនឯងផង និងទៅដល់អ្នកដ៏ទៃផងដែរ។ ពីព្រោះបញ្ហាចរាចរណ៍គឺជារឿដ៏សំខាន់ដែលត្រូវតែយកចិត្តទុកដាក់។ ជាពិសេស គឺត្រូវបំផុសអោយពលរដ្ឋចេះគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងហាមបើកបរពេលស្រវឹងជាដើម។ ជាក់ស្តែង សម្តេចតេជោ មានការសោកស្តាយជាទីបំផុត ចំពោះសោកនាដ្ឋកម្មកាលពីប៉ុន្មានថ្ងៃមុននេះ ដែលគ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយនិស្សិតស្រីម្នាក់បាត់បង់ជីវិត។ សម្តេចតេជោ បានបន្តថា នៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ទាំងអ្នកបង្ករក៏ត្រូវជាប់ទោស បាត់បង់អនាគត ទាំងគ្រួសាររងគ្រោះត្រូវបាត់បង់អាយុជីវិតកូនជាទីស្រលាញ់ផងដែរ។
ទី២) សម្តេចសំណូមពរអោយកីឡាករ និងកីឡាការិនីទាំងអស់ ចូលរួមជួយទប់ស្កាត់គ្រឿងញៀន ជាពិសេស ចំពោះកីឡាករកីឡាការិនី គឺត្រូវតែជៀសវាងអោយបានជាដាច់ខាត ព្រោះរាល់ការប្រកួត ពេលដែលគេពិនិត្យដឹងថាមានគ្រឿងញៀននោះ គឺគេមិនអោយឡើងប្រកួតនោះទេ។
ទី៣) សុំអោយកីឡាករកីឡាការិនី ចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃជម្ងឺអេដស៍ (AIDS) និងត្រូវចេះអប់រំគ្នា ពីបញ្ហាចម្លង នៃមេរោគអេដស៍នេះ ជាពិសេសគឺសំរាប់ក្រុមបុរស ស្រលាញ់បុរសភេទដូចគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,777 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,155,200 នាក់