ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ រថយន្តចំនួន១២០គ្រឿង ដឹកជញ្ជូន ប្រជាពលរដ្ឋ នៅថ្ងៃបុណ្យចូលឆ្នាំ ខ្មែរខាងមុខ ដោយមិនគិតថ្លៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:53 ល្ងាច អ្នកអាន 257

នៅថ្ងៃនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ពោលគឺចាប់នៅថ្ងៃ១២ ដល់១៨ មេសា ដែលមានរយៈពេល៧ថ្ងៃ គឺរាជរដ្ឋាភិបាលកម្ពុជានឹងបញ្ចេញរថយន្តចំនួន១២០គ្រឿង ដើម្បីផ្តល់ការដឹកជញ្ជូនប្រជាពលរដ្ឋពីទីក្រុងភ្នំពេញ ទៅតាមបណ្តាខេត្តនា និងវិលត្រឡប់ពីបណ្តាខេត្តនានា មកកាន់ភ្នំពេញវិញ ដោយមិនគិតថ្លៃឡើយ។ រថយន្តទាំងអស់នោះគឺបញ្ចេញតាមផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ២, ផ្លូវជាតិ៣, ផ្លូវជាតិលេខ៤ ,ផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧, និងផ្លូវជាតិលេខ៨ ។ ចំណែកឯទីក្រុងភ្នំពេញវិញ ក៏ដូចគ្នាគឺចាប់ពីថ្ងៃទី១២ ដល់១៨ មេសា គឺមានរថយន្តក្រុងក្រុងភ្នំពេញ និងកាណូតដឹកអ្នកដំណើរតាមទន្លេរ គឺមិនយកប្រាក់ថ្លៃដឹកជញ្ជូនឡើយ។
ការប្រកាសនេះនាពេលអញ្ជើញជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនក្រុមកីឡាករ កីឡាការិនីកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចមិញនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,585 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,155,008 នាក់