ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ព្រឹកនេះ សម្ដេច ហ៊ុន សែន អញ្ជើញដឹកនាំ កិច្ចប្រជុំ ពេញអង្គ គណៈរដ្ឋមន្ត្រី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 08:37 ព្រឹក អ្នកអាន 229

សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តិទៅនៅវិមានសន្តិភាព។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំដែលត្រូវលើកឡើងក្នុងសប្តាហ៍នេះរួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
២-គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កន្លែងទំហំ៨០MW និងនៅកំពង់ឆ្នាំង១កន្លែង ៦០MW។
៣-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៣. កិច្ចព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៤. សំណើសុំចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្ដៅ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,471 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,894 នាក់