ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សោកស្ដាយ! ឆេះផ្ទះ២ខ្នង ទាំងព្រឹក នៅក្រុងសៀមរាប បំផ្លាញទ្រព្យសម្បត្តិ ជាង១ម៉ឺនដុល្លារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:18 ព្រឹក អ្នកអាន 4969

ខេត្តសៀមរាប៖មន្ត្រីនគរបាលក្រុងសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ថា ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បានរងការឆាបឆេះគ្មានសល់ នៅព្រឹកមិញនេះ ដោយបំផ្លាញទ្រព្យសម្បត្តិជាង១ម៉ឺនដុល្លារ។

ហេតុការណ៍បានកើតឡើងនៅសហគមខាងកើត (លើដីចំណីផ្លូវ១៥ម៉ែត្រ) ក្រុមទី១៦ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រីនគរបាលបន្តថាផ្ទះទាំង២ខ្នងមាន២គ្រួសារ៖១-ឈ្មោះ ឈា ដាវី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ ខូចខាតផ្ទះធ្វើអំពីថ្មប្រក់ស័ង្កសី ប្រវែង០៥គុណ១០ម៉ែត្រ ម៉ូតូមួយគ្រឿងម៉ាកសង់០១៥ ពណ៌ខ្មៅ,លុយដុល្លារ ១០០០ដុល្លារ លុយខ្មែរ១៨លានរៀល,តុសាឡុងឈើមួយឈុត,គ្រែដេកចំនួន០៣,ពួក០២,កៅអីតុក្កតា២០,ទូដាក់ខោអាវចំនួន០៣,ទូរទស្សន៍០២គ្រឿង ខោអាវ+ឯកសារ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រហែល១៣៥០០ដុល្លារ។
០២-ឈ្មោះ ប៉ាត សូត្រ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ ខូចខាតផ្ទះធ្វើអំពីថ្មប្រក់ស័ង្កសី ប្រវែង០៦គុណ០៩ម៉ែត្រ ទូដាក់ខោអាវចំនួន០២,ម៉ាស៊ីនដេរចំនួន០៣គ្រឿង,ធុងទឹកកកធំចំនួន០១,ខោអាវ+ឯកសារ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រហែល២៥០០ដុល្លារ។

ករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ពន្លត់ចប់ជាស្ថាបពរនៅវេលាម៉ោង០៦:០០នាទីព្រឹក។
បើតាមមន្ត្រីថាអគ្គិភ័យនេះមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,318 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,741 នាក់