ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីបដិសេធ ថា គ្មានបង្កៃគ្រាប់បែក នៅក្បែរ ព្រះអង្គចេកអង្គចម នោះទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 12:09 ល្ងាច អ្នកអាន 5402

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ថា មិនមាន បង្កៃគ្រាប់បែក នៅក្បែរ ព្រះអង្គចេកអង្គចម នោះទេ
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បានបញ្ជាក់យ៉ាងដូច្នេះថា
ជាការយល់ច្រឡំទេ តាមពិតក្មេងច្នៃធ្វើស្ពីកឃរ័បំពងសម្លេងទូរសព្ទ័វាទេ។ លោកថា លោកជាអ្នកដោះយកប្រដាប់កែឆ្នៃនោះផ្ទាល់

គួបញ្ជាក់ថានៅព្រឹកមិញនេះ នៅក្បែរព្រះអង្គចេកអង្គចម  ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានការភ្ញាក់ផ្អើល សង្ស័យមានជនអានិមិក ដាក់បង្កៃគ្រាប់បែកឆ្នៃ។ ប៉ុន្តែក្រោយមកសមត្ថកិច្ចជំនាញបានមកពិនិត្យ មិនមានគ្រាប់បែកកែឆ្នៃនោះទេ ជាសំបកកំប៉ុងច្នៃ មានតខ្សែស្រដៀងនិងគ្រាប់បែក គឺជាប្រដាប់បំពងសម្លេង(MP3)ដែលគេបោះចោលនៅក្រោមបង់ថ្ម កន្លែងអង្គុយលេងប៉ុណ្ណោះ។

សូមរម្លឹកថាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលនឹងជិតឈានមកដល់នៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្តសៀមរាបនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានត្រៀមផែនការរួចជាស្រេចដើម្បីការពារសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តនៅសង្ក្រាន្តសៀមរាប។ព្រឹត្តិការណ៍ "សៀមរាបសង្រ្កាន្ត" មានរយៈពេលបីថ្ងៃ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,048 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,721 នាក់