ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មាន លទ្ធផលផ្លូវការ សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 05:54 ល្ងាច អ្នកអាន 552

 នៅព្រឹកមិញនេះ បន្ទាប់ពីដំណើរការសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមវត្តមានរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជារួចមក គណ:រដ្ឋមន្ត្រីបានអនុម័ត និងចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំលើរបៀបវារៈដែលបានលើកឡើងរួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។
២-គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១
កន្លែងទំហំ៨០MW និងនៅកំពង់ឆ្នាំង១កន្លែង ៦០MW។
៣-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខ
ភាពសិក្សា។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៣. កិច្ចព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៤.៤. សំណើសុំចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្ដៅ ។
ដើម្បីដាក់ស្នើសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។ សូមភ្ជាប់ជូនសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,865 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,839,538 នាក់