ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុយ វណ្ណ:៖ តើ កម្ពុជា ជ្រើសរើសយក «របបដឹកនាំសង្គម» បែបណាដែលត្រូវនឹងផ្នត់គំនិត ព្រលឹង និងបរិបទខ្មែរ!?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:18 ព្រឹក អ្នកអាន 275

លោកហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកនេះបានសរសេរសំណេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា៖
តើ កម្ពុជា ជ្រើសរើសយក «របបដឹកនាំសង្គម» បែបណាដែលត្រូវនឹងផ្នត់គំនិត ព្រលឹង និងបរិបទខ្មែរ!? ចម្លើយខ្លីគឺ៖ «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ដូចដែល កម្ពុជា អនុវត្តបច្ចុប្បន្ននេះ គឺត្រឹមត្រូវណាស់។ សូមបកស្រាយសង្ខេបខ្លីៗដូចតទៅ៖
១- លទ្ធិព្រាហ្មនិយម៖ ក្នុងការដឹកនាំ ខ្មែរ មានលក្ខណៈក្លាហាន វាតទី ពង្រីកទឹកដី កសាងប្រាសាទរាប់រយកន្លែង។
២- លទ្ធិពុទ្ធនិយម៖ ក្នុងការដឹកនាំ គឺខ្មែរទន់ភ្លន់ លះបង់ ថមថយឥទ្ធិពល វត្តអារ៉ាមកកើតច្រើនរាប់ពាន់ ទោះក្រក៏ធ្វើបុណ្យ ដើម្បីជាតិក្រោយ។
៣- រាជានិយម [ដាច់ខាត]៖ ខ្លាំងលើសង្គ្រាម ហែកហួរ ការឈ្លានពាន ការលូកលាន់ និងការជ្រែករាជ្យ។
៤- រាជានិយម [មានកម្រិត]៖ នោះគឺក្រោមអាណាព្យាបាលបរទេស ធ្វើឲ្យមហាក្សត្របាត់សិទ្ធិ ប្រទេសជាតិខ្សត់ខ្សោយ ក្រីក្រ។
៥- ប្រជាធិបតេយ្យ៖ ឆ្នាំ១៩៥០ ក្រុមខ្មែរថ្មី ដូចជា យុត្តិវង្ស អៀវ កើស យកទស្សនៈបទេស សេរីនិយមចូលមកកម្ពុជា។ ប៉ុន្តែ ទឹកនិងប្រេង ចូលគ្នាមិនចុះ ធ្វើឲ្យខ្មែរញែកគ្នា។ ខ្មែរមិនខ្មែរ, អឺរ៉ុបមិនអឺរ៉ុប ក៏ទៅជាឡប់។ អ្នកថ្មីៗឥឡូវនេះ ក៏នៅតែឡប់បែបថ្មី។
៦- កុម្មុយនិស្ត៖ ប៉ុល ពត ខ្មែរក្រហមបានអនុវត្តលទ្ធិនេះក្នុងការដឹកនាំធ្វើឲ្យកម្ពុជាស្លាប់រង្គាលធ្លាក់ចុះក្រោមសូន្យ។
៧- សង្គមនិយម៖ ក្នុងឆ្នាំ១៩៨០ កម្ពុជាងើបពីស្លាប់ ប៉ុន្តែសេដ្ឋកិច្ចមិនទាន់ជឿនលឿន។
៨- «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» បច្ចុប្បន្ន គឺត្រឹមត្រូវណាស់។ ខ្មែរបានឯកភាពជាតិ ទឹកដី មានសុខសន្តិភាព និងមានការរីកចម្រើនខាងជីវភាព សេដ្ឋកិច្ច នយោបាយការបរទេស និងកិច្ចការអន្តជាតិ។ អ្វីដែលអតីតកាលខ្មែរបែកគ្នា គឺឥឡូវបានយកមករួមគ្នាក្រោមបាវចនា៖ «ជាតិ សាសនា ព្រះមហាក្សត្រ»


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,273 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,696 នាក់