ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកពៅ ស៊ា៖ សំបុត្របញ្ជាក់ កំណើត សម្រាប់ទារក គឺមិនត្រូវ បានគិតប្រាក់ទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:00 ព្រឹក អ្នកអាន 252

ខេត្តសៀមរាប៖លោក ពៅ ស៊ា ជាប្រធានក្រុមការងារ ចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប បានថ្លែងថាសំបុត្រ កំណើតនិងសំបុត្របញ្ជាក់ កំណើត សម្រាប់ទារក គឺមិន ត្រូវបានគិតប្រាក់ទេ ។

លោកពៅ ស៊ា ថា ក្នុងករណីដែលបុគ្គលណាម្នាក់ដែលមិនមានសំបុត្រកំណើតទេ ពួកគាត់ប្រឈមនឹងផលវិបាកជាច្រើន ទាំងឱកាសសិក្សានិងការងារ។

លោក បានស្នើឲ្យស្រ្តីជាមាតាទាំងអស់ នៅពេលមានទារក ទើបនឹងកើត ឳពុកម្តាយមានកាតព្វកិច្ច ត្រូវទៅរាយការណ៍ ដល់អាជ្ញាធរមូលដ្ឋាន នៃទីលំនៅឋានអចិន្ត្រៃយ៍ របស់ខ្លួនក្នុង រយៈពេល៣០ថ្ងៃក្រោយកំណើតទារក ដើម្បីចុះសៀវភៅ អត្រានុកូលដ្ឋាន កំណើតនិងទទួលបាន សំបុត្រកំណើត។ ឪពុកម្តាយក៏អាចទៅ ប្តឹងសុំចុះអត្រានុកូលដ្ឋានកំណើតនិង សំបុត្របញ្ជាក់ កំណើតកូន នៅសាលាឃុំ -សង្កាត់ បានផងដែរ ក្នុងករណីហួសរយៈពេល៣០ថ្ងៃ។

 

ថ្លែងបែបនេះ ក្នុងឱកាសជួបសាកសួរសុខទុក្ខ ស្ត្រីដែលទើបសម្រាលកូនចំនួន៣៥នាក់ នៅក្នុងឃុំប្រាសាទ ស្រុកវ៉ារិន នាថ្ងៃទី៥ខែមេសាឆ្នាំ២០១៩នេះ ។

លោកបន្តថា ការចុះបញ្ជីអត្រានុកូលដ្ឋានជាពិសេសសំបុត្រកំណើត គឺមានសារៈសំខាន់ណាស់។មនុស្សម្នាក់ កើតមកសំបុត្រកំណើតតែមួយទេ ហើយសំបុត្រកំណើតនេះ ជាប័ណ្ណព័ត៌មានជាក់លាក់របស់បុគ្គលនីមួយៗ។

លោកក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន សូមមើលថែកូនៗ ឲ្យមានសុខភាពល្អ មានអនាម័យ ក្នុងការរស់នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំ របស់គ្រូពេទ្យជំនាញ។

អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន មាន៣៥នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល ម៉ុង១ អ្នកជំងឺ២នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល ម៉ុង១ និងគ្រួសារអ្នកស្លាប់៨នាក់ ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។ ក្នុងនោះដែរ ក៏បានឧបត្ថមដល់ លោកមេឃុំចំនួន ៤០ម៉ឺនរៀល មេប៉ុស្តិ៍ ២០ម៉ឺនរៀល និងប្រជាការពារក្នុងឃុំចំនួន២០ម៉ឺនរៀល៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,744 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,155,167 នាក់