ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ សូមម្ចាស់រថយន្តតាក់ស៊ី និងម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ សូមកុំតម្លើងថ្លៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:15 ព្រឹក អ្នកអាន 992

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅព្រឹកថ្ងៃ៧មេសានេះ បានអំពាវនាវសូមដល់ម្ចាស់ ម្ចាស់រថយន្តតាក់ស៊ី និងម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ សូមកុំតម្លើងថ្លៃ នាឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្ដេចបានសរសេរតាមទំព័រផេកហ្វេសប៊ុក យ៉ាងដូច្នេះថា នៅសល់តែ៧ ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់។ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយមួយចំនួនបានធ្វើដំណើរដោយទឹកមុខរីករាយឆ្ពោះទៅកាន់ស្រុកកំណើតជាបណ្តើរៗហើយ ដើម្បីជួបជុំក្រុមគ្រួសារត្រៀមចូលឆ្នាំថ្មី។

ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមម្ចាស់រថយន្តតាក់ស៊ី កុំតម្លើងថ្លៃជិះរថយន្ត និងម្ចាស់សណ្ឋាគារ, ផ្ទះសំណាក់ សូមកុំតម្លើងថ្លៃស្នាក់នៅ ដើម្បីបងប្អូនមានឱកាសបានធ្វើដំណើរងាយស្រួល និងសន្សំបានថវិកាខ្លះៗសម្រាប់ចាយវាយ និងធ្វើបុណ្យនៅក្នុងឱកាសថ្ងៃចូលឆ្នំាថ្មី ហើយយើងក៏បានសប្បាយរីករាយទាំងអស់គ្នា។

ចាប់ពីថ្ងៃទី ១២ -១៨ មេសា សាលាក្រុងភ្នំពេញនឹងរៀបចំឡានក្រុង ១២០ គ្រឿងផ្តល់សេវាដឹកជញ្ជូនបងប្អូន និងកូនក្មួយដោយមិនគិតថ្លៃជិះឡើយ។ សូមទាក់ទងលេខ 081-817-474, 078-817-474, 098-555-581 ដើម្បីដឹងពីព័ត៌មានសេវារថយន្តក្រុង - ជិះ FREE។

សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រៀបចំពង្រឹងសណ្តាបធ្នាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអោយបានល្អនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សូមបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់ អធ្យាស្រ័យអោយគ្នា ទៅវិញទៅមក គោរពច្បាប់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។
ជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍
៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 21,475 នាក់
ម្សិលមិញ : 107,656 នាក់
សរុប : 88,055,225 នាក់