ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តសៀមរាប ថា មានជនអគិតមួយចំនួន មានបំណងចង់បំផ្លាញភ្នំគូលែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 12:25 ល្ងាច អ្នកអាន 2471

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ព្រៃឈើ មួយចំនួននៅលើភ្នំគូលែន។ ការសោកស្ដាយយ៉ាងដូច្នេះបន្ទាប់ពីព្រៃឈើនៅភ្នំគូលែនបានរងការកាប់ទន្ទ្រានយកដីកាលពីកន្លងទៅ។

លោកទៀ សីហា តាមរយះទំព័រផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបានសរសេរអះអាងថា #ខ្ញុំចង់ឲ្យជនអគិតមួយចំនួន_ដែលមានបំណងចង់បំផ្លាញភ្នំគូលែននេះ_សូមឲ្យវត្ថុស័ក្តិសិទ្ធផ្លាស់ប្តូរគំនិតគាត់_ឲ្យចេះស្រលាញ់ដើមឈើ_ដូចជាយើងទាំងអស់គ្នា។
តំបន់ភ្នំគូលែននេះ ជាតំបន់ប្រវត្តិសាស្ត្របូរាណមួយ ក្នុងខេត្តសៀមរាបរបស់យើង មុនសម័យអង្គរទៅទៀត

លោកបន្តថា សូមចូលរួមថែរក្សាភ្នំគូលែននេះឲ្យបានដូចដើម ឲ្យក្លាយជាភ្នំគូលែនដែលយើងស្គាល់ពីមុន ហើយក៏សូមឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភ្នំគូលែននេះ ជាមួយនឹងឈ្មួញដែលមានបំណងទន្ទ្រានដី ឬក៏សម្បត្តិធម្មជាតិរបស់ភ្នំគូលែននេះ សូមឲ្យផ្លាស់ប្តូរគំនិត ដែលចង់កាប់ដើមឈើ ឲ្យស្រលាញ់ដើមឈើ ឱបដើមឈើ និងដាំដើមឈើបន្ថែម

គួរម្លឹកថាកន្លងទៅព្រៃឈើនៅតំបន់ភ្នំគូលែន បានរងការកាប់បំផ្លាញជាបន្តបន្ទាប់ បើទោះបីជាមានការរឹតបណ្ដឹងឲ្យទប់ស្កាត់មានប្រសិទ្ធិភាពយ៉ាងណាក៏ដោយ ប៉ុន្តែការទប់ស្កាត់ហាក់បីនៅមានកម្រិតនៅឡើយ។

មហាជនរំពឹងថាក្នុងអាណត្តិលោកទៀ សីហា កាន់អំណាច ជាអភិបាលខេត្តសៀមរាប នឹងមិនមានការកាប់បំផ្លាញព្រៃឈើនៅភ្នំគូលែន

តទៅទៀតនោះទេ បើទោះបីក្នុងរូបភាពណាក៏ដោយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,465 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,888 នាក់