ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ត្រៀមៗចូលរួម ព្រឹត្តិការណ៍ ប្រគុំតន្ត្រី កម្មវិធី Raver1.0 នៅកណ្ដាល ក្រុងសៀមរាប នឹងចាប់ផ្ដើមនៅ១៥មេសា ខាងមុខនេះហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 01:50 ល្ងាច អ្នកអាន 1121

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ព្រឹត្តិការណ៍ ប្រគុំតន្ត្រី កម្មវិធី Raver1.0 នឹងធ្វើនៅកណ្ដាលក្រុងសៀមរាប នាថ្ងៃ១៥ខែមេសាឆ្នាំ២០១៩។

កម្មវិធី Raver1.0 មានកិត្តិយស សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់យុវជន យុវនារីខ្មែរ និង ជនបរទេសគ្រប់មជ្ឈដ្ឋានឲ្យបានជ្រាបថាកម្មវិធីRaver1.0 ជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្រុមការងារElectronixzRaver ត្រូវបានធ្វើឡើងជាលើកដំបូងបង្អស់នៅក្នុងក្រុងសៀមរាប។
កម្មវិធីនេះនឹងប្រារព្ធឡើងក្នុងរយៈពេល១ថ្ងៃគឺ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩ នៅ “The Heritage Walk” ដែលមានទីតាំងស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្រុងសៀមរាប ខាងលិចព្រះអង្គចេក ព្រះអង្គចម។

គួរបញ្ជាក់ផងដែរថា កម្មវិធី Raver1.0 នឹងចាប់ផ្តើមចាប់ពីម៉ោង៦និង៣០ល្ងាច រហូតដល់ម៉ោង១១យប់ ដោយមានការចូលរួមពីឌីជេរ(DJ)ល្បីៗ មកពីប្រទេសកម្ពុជាដូចជា Dj VXY ដែលមកពី EDM Cambodia ជាពិសេសទៅទៀតនោះ ក៏មានវត្តមានចួលរូមពីក្រុម Benzz Ghostraver ក៏ដូចជា Dj Double G មកពីប្រទេសថៃផងដែរ។ លើសពីនេះទៀត ក៏មានអញ្ជើញចូលរួមពីសិល្បការីOriginal Song គឺ កញ្ញា ចិត្ត កញ្ចានា នឺង លោក វណ្ណ ចេស្ដា ផងដែរ។

កម្មវិធីRaver1.0 ប្រារព្ធឡើងក្នុងគោលបំណងផ្ដល់នូវទស្សនីយភាពដ៏អស្ចារ្យជាលើកដំបូងបង្អស់មិនធ្លាប់មានពីមុនមកនៅទឹកដីខេត្តសៀមរាប ព្រមជាមួយភាពសប្បាយរីករាយ និង ការហ៊ោកញ្ជៀវក្នុងការប្រគុំតន្ត្រីEDM លាយឡំចម្រៀងOriginal Song។
ទន្ទឹមនឹងនេះដែរ កម្មវិធីRaver1.0 មានការបើកលក់សំបុត្រជូនទស្សនិកជនគ្រប់ជាន់ថ្នាក់ និង ទូទាំងប្រទេស។

អ្នកចូលរួមទាំងអស់ក៏អាចរកជាវសំបុត្របានតាមរយៈក្រុមការងារElectronixzRaver បានតាមរយៈលេខទូរសព្ទ៖ 017566926 / 0967575037 និង អាចរកកក់សំបុត្រអនឡាញបានតាមរយៈតំណរភ្ជាប់ដូចខាងក្រោម៖
http://tiny.cc/wf5t4y

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគោរពេជូនទស្សនិកជនគ្រប់មជ្ឈដ្ឋាន អញ្ជើញចូលរួមដោយមេត្រីភាព។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការដែលមានអាស័យដ្ឋាន៖
https://www.facebook.com/ElectronixZRaver/
ដោយក្តីគោរពពីសំណាក់ក្រុមការងាររៀបចំកម្មវិធីEletronixzRaver ។
រាជធានីភ្នំពេញ, ថ្ងៃទី០៨ខែមេសា ឆ្នាំ២០១៩
សូមអរគុណ៕

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,358 នាក់
ម្សិលមិញ : 97,318 នាក់
សរុប : 77,854,031 នាក់