ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ខានចូលឆ្នាំបាត់! ប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនបុរស៦នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 03:13 ល្ងាច អ្នកអាន 16927

ខេត្តសៀមរាប៖ជនសង្ស័យករណីគ្រឿងញៀនចំនួន៦នាក់ត្រូវបាននគរបាលចាប់ខ្លួននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃ៨មេសានេះ។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី៧ម្សិលមិញរហូតដល់ថ្ងៃ៨ខែមេសានេះនៅចំណុចសួនលក់ផ្កាស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាបនិងនៅ លំនៅដ្ឋានភូមិវត្តស្វាយ សង្កាត់សៀមរាប ក្រុងសៀមរាប។ បង្ក្រាបដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការចូលរួមសហការពី កំលាំងនគរបាលក្រុងសៀមរាប។

ជនសង្ស័យចំនួន០៦នាក់ ៖១-ឈ្មោះ ម៉ែន រស្មី ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( រក្សាទុក ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ ហេង ហូហៅហឿន ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( រក្សាទុក ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ៣-ឈ្មោះ ហេង ចិន ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ៤-ឈ្មោះ សឿង ទូចភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ៥-ឈ្មោះ យន់ សីម៉ាភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរបុគ្គលិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ៦-ឈ្មោះ ជឿន ណូច ភេទប្រុស ឆ្នាំកំណើត ២០០៤ មុខរបរបុគ្គ លិកថែរសួនផ្កាទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀម រាប ( ចាត់ ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)

វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៤កញ្ចប់ស្មើនឹងទំងន់១៤,១ក្រាម (ទំងន់សុទ្ធ)ថ្នាំគ្រាប់ យ៉ាម៉ាចំនួន០១គ្រាប់ស្មើនឹងទម្ងន់០,១ក្រាម (ទម្ងន់សុទ្ធ) កញ្ឆាក្រៀមចំនួន០១កញ្ចប់ស្មើ នឹងទម្ងន់០,៣ក្រាម (ទម្ងន់សុទ្ធ)ឧបករណ៍ ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនដាវដែកចំនួន០២ដើមនិងទូរស័ព្ទដៃចំនួន៧គ្រឿង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 151,213 នាក់
ម្សិលមិញ : 322,594 នាក់
សរុប : 77,681,319 នាក់