ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី៖ អរគុណដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងម្ចាស់ឡានតាក់ស៊ី ដែលមានទឹកចិត្តល្អមិនតម្លើងថ្លៃដល់ប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:09 ព្រឹក អ្នកអាន 798

នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកនេះតាមរយះទំព័រហ្វេសប៊ុកបានអះអាងថា៖អរគុណដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងម្ចាស់ឡានតាក់ស៊ី ដែលមានទឹកចិត្តល្អមិនតម្លើងថ្លៃដល់ប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រី បានបញ្ជាក់ថានៅសល់៥ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីព្រពៃណីជាតិនឹងមកដល់។ ចំពោះបងប្អូន និងកូនក្មួយកម្មករកម្មការនីទាំងអស់ ដែលធ្វើដំណើរពីភ្នំពេញ ឬពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិកំណើតវិញ សូមបានសុខសប្បាយតាមផ្លូវ។ មានសន្តិភាព និងការអភិវឌ្ឍន៍ ទើបកម្ពុជាមានអ្វីៗគ្រប់យ៉ាង រួមទាំងឱកាសនៃការប្រារព្ឋបុណ្យទានតូចធំនៅក្នុងប្រទេស។ សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយចម្រុងចម្រើន និងទទួលបានលាភសំណាងគ្រប់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,118 នាក់
ម្សិលមិញ : 38,134 នាក់
សរុប : 82,123,964 នាក់