ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកហ៊ុយ វណ្ណ: សម្រេចបង្កើត គណៈកម្មាធិការ សារព័ត៌មានអនឡាញកម្ពុជា ដើម្បីពង្រឹងតួនាទី ផ្សព្វផ្សាយរបស់សារព័ត៌មាន នៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 08:39 ព្រឹក អ្នកអាន 520

ភ្នំពេញ៖លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានផ្តួចផ្ត់មគំនិតសម្រេចបង្កើត «គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា» ដើម្បីជាវេទិកាប្រមូលផ្តុំចងក្រងសមាជិកសារព័ត៌មាន ក្នុងគោលដៅបំពេញគ្នាទៅវិញទៅមក និងរួមចំណែកពង្រឹងតួនាទីផ្សព្វផ្សាយរបស់សារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រកាសថា ការសម្រេចបង្កើត «គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា» នេះ គឺតាមភាពចាំបាច់ និងស្របតាមបរិបទជាក់ស្តែងនៃ ការវិវត្តន៍បច្ចេកវិទ្យាក្នុងសារព័ត៌មាន, ដើម្បីបំពេញបន្ថែមដល់អង្គភាពសារព័ត៌មានអនឡាញនៅកម្ពុជា តាមរយៈការផ្តល់មធ្យោបាយគាំទ្រនានាក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល, រកវិធីគាំទ្រផ្នែកហិរញ្ញវត្ថុនិងការដឹកនាំ, ការផ្លាស់ប្តូរបទពិសោធន៍, ការការពារសិទ្ធិ, និងការលើកកម្ពស់តួនាទីនៃការផ្សព្វផ្សាយដែលមានគុណតម្លៃដល់សង្គមជាតិ និងប្រជាជនកម្ពុជា។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានបន្តថា សម្រាប់ អង្គភាពសារព័ត៌មានអនឡាញ ដែលមានអជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ហើយមានបំណងស្ម័គ្រចិត្តចូលជាសមាជិក គណៈកម្មាធិការសារព័ត៌មានអនឡាញកម្ពុជា នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដោយទំនាក់ទំនងជាមួយលេខាធិការដ្ឋាន ស.ស.ស.ក តាមរយៈទូរស័ព្ទលេខ៖ ០៧៨-៧៩៣-៩៧៤ ឬអ៊ីម៉ែល៖ ujfcpress@gmail.com៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,857 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,372,134 នាក់