ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន ជួបជាមួយអគ្គលេខាធិការរង នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP)

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:20 ព្រឹក អ្នកអាន 279

នៅថ្ងៃ៩ខែមេសាម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ដែលបានធ្វើឡើងនៅវិមានសន្តិភាព។

លោកជំទាវ Armida បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា គណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) ទទួលស្គាល់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវ បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើអោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសមត្ថភាពពេញលេញ។ ពីនេះទៅទៀត កម្ពុជាក៏បានទទួលនូវការអភិវឌ្ឍន៍ នៅលើវិស័យផងដែរ។ ជាមួយគ្នានេះដែរ លោកជំទាវ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងអង្គការសហប្រជាជាតិអង្គការ UN-ESCAP កន្លងមកផងដែរ។

លោកជំទាវ Armida ក៏បានបានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោផងដែរ ដែលបានបង្កើតគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលគណៈកម្មការនេះ បានកកើតឡើងតាំងពីឆ្នាំ២០០៨ ដោយបានសម្របសម្រួល និងជំរុញការងារយ៉ាងជិតស្និត រវាងអង្គការ UN-ESCAP និងរដ្ឋាភិបាលកម្ពុជា។ ពីនោះទៅទៀតលោកជំទាវក៏បានទទួលស្គាល់ផងដែរ នូវតួនាទីរបស់កម្ពុជា ក្នុងការចូលរួមទំនាក់ទំនងរវាងកម្ពុជា និង UN-ESCAP និងកម្ពុជា-អាស៊ាន និង UN-ESCAP ផងដែរ។ លោកជំទាវ ក៏បានគោរពជូនចំពោះសម្តេចតេជោថា UN-ESCAP ពេញចិត្តនឹង បន្តសហការជាមួយកម្ពុជាទៀត ទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណារួមគ្នាជំរុញ គោលដៅអភិវឌ្ឍន៍ ដោយចីរភាព របស់អង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាមួយនឹងការលើកឡើងរបស់លោកជំទាវ Armida និងបានជម្រាបលោកជំទាវវិញថា ជាការពិតណាស់ មិនមានប្រទេសច្រើនទេ ដែលបង្កើតគណៈកម្មការជាតិ សម្រាប់ធ្វើការសម្របសម្រួលជាមួយនឹង UN-ESCAP ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ កម្ពុជាបានសហការយ៉ាងល្អជាទីបំផុតជាមួយនឹងភ្នាក់ងារ UN ទាំងអស់ នៅក្នុងព្រះរាជាណចក្រកម្ពុជា។ ជាអាទិ៍ជារៀងរាល់ឆ្នាំ តែងតែមានកិច្ចប្រជុំរវាងភ្នាក់ងារ UN ទាំងអស់ ជាមួយនឹងនាយករដ្ឋមន្ត្រី ទោះបីពេលនេះ មិនមែនជាកិច្ចប្រជុំនោះទេ តែត្រូវបានលើកកម្ពស់ ដូចជាវេទិកាតែម្ដង ហើយគោលដៅ នៃព្រឹត្តិការណ៍រវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងសម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ គឺធ្វើយ៉ាងណា សហការ និងជំរុញនូវប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អប្រសើរថែមទៀត។

លើសពីនោះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវផងដែរថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ជាមួយនឹងអង្គការសហប្រជាជាតិ មិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍ និងកំណត់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះទេ តែក៏បានចូលរួមចំណែកថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,519 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,942 នាក់