ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញពិសារអាហារ ជាមួយបងប្អូនខ្មែរ-ចិននៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:47 ព្រឹក អ្នកអាន 329

នៅល្ងាចម្សិលមិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ពិសារអាហារសាមគ្គីជាមួយបងប្អូនមកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា, អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និង ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ព្រមទាំងបងប្អូនពាណិជ្ជករខ្មែរ-ចិន ជាច្រើនរូបទៀតផងដែរ។ ពិធីជួបជុំនេះ គឺដើម្បីអបអរសារទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងបង្កើនទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបងប្អូនខ្មែ-ចិនឲ្យកាន់តែជិតស្និទ្ធបថែមទៀតផងដែរ។ ជាពិសេសជាងនេះទៅទៀត ការជួបជុំនេះគឺបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល កម្ពុជាចំពោះបងប្អូនអ្នកវិនិយោគ, ពាណិជ្ជករ និងធុរជនចិនទាំងអស់ដែលកំពុងវិនិយោគ និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,393 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,816 នាក់