ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនបុរស២នាក់ ដកហូតថ្នាំញៀន មួយកញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:00 ល្ងាច អ្នកអាន 3105

ខេត្តសៀមរាប៖បុរស២នាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាការនៅថ្ងៃ១១មេសានេះក្រោយពីបានសាកសួរពាក់ព័ន្ធករណីគ្រឿងញៀន។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃ៩ ខែមេសាឆ្នាំ២០១៩ វេលាម៉ោង២២និង៣០ នាទី នាទីដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយ កំលាំងការិយាល័យចរាចរណ៍ផ្លូវគោកនិងកំលាំងការិយាល័យការពារនិងអន្តរាគមន៍ ចំណុចលើដងផ្លូវស្ថិតនៅភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប។
១-ឈ្មោះ វ៉ាយ ហុង ភេទប្រុស ឆ្នាំកំណើត ១៩៩៦ មុខរបរគ្មានទីលំនៅ ភូមិក្រសាំង សង្កាត់ ជ្រាវ ក្រុង ខេត្តសៀម រាប( រក្សាទុក ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ ពេក គុណ ភេទប្រុស ឆ្នាំកំណើត ២០០១ មុខរបរគ្មានទីលំនៅ ភូមិក្រសាំង សង្កាត់ ជ្រាវ ក្រុង ខេត្តសៀម រាប( ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
វត្ថុតាងដកហូតម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ស្មើនិងទំងន់១,៣ក្រាមទាំងសំបកនិងទូរស័ព្ទដៃចំនួន២គ្រឿង៕SR 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 26,443 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,371,720 នាក់