ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកធឹម សំផូត បដិសេធ នឹងព័ត៌មានសៀមរាបប៉ុស្ដិ៍ ក្រោយចេញផ្សាយ តាមបណ្ដឹងលោកម៉ក់ សំអឿន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 09:24 ល្ងាច អ្នកអាន 1143

លោកធឹម សំផូត បដិសេធ នឹងព័ត៌មានសៀមរាបប៉ុស្ដិ៍ ក្រោយចេញផ្សាយតាមបណ្ដឹងលោកម៉ក់ សំអឿន។
ការចេញមុខបដិសេធនេះ បន្ទាប់ពីបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ បានចេញផ្សាយនៅម៉ោង៦និង៥០នាទីល្ងាចម្សិលមិញ ដែលមានចំណង់ជើងថា (ប្រធានការិយាល័យ សុខាភិបាល ប្តឹង ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នឹងបក្ខពួក ទៅតុលាការ ចោទប្រកាន់បីបទល្មើសនិងទារសំណងជំងឺចិត្ត២០០.០០០.០០០រៀល)

ដើមបណ្តឹងក្នុងរឿងនេះមានឈ្មោះម៉ក់ សំអឿន ភេទប្រុស មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានមុខងារជាប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិអង្គរជុំនៃមន្ទីរសុខាភិបាលខេត្តសៀមរាប។ ដោយចោទប្រកាន់បទអំពើឆបោក,ប្តឹងបរិហារបង្កាច់កេរ្តិ៏ និងបទបរិហាកេរ្តិ៏ជាសាធារណៈ ដែលបានប្រព្រឹត្តនៅស្រុកអង្គរជុំ ខេត្តសៀមរាប តាមមាត្រា៣៧៧,មាត្រា៣១១និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមអានលិខិតខាងក្រោមនេះ៖

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,540 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,963 នាក់