ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់ជាងភ្លើង ជាងម៉ាស៊ីនត្រជាក់ ២នាក់ នៅកណ្ដាលក្រុងសៀមរាប ករណីឆក់កាបូប ភ្ញៀវបរទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 01:48 ល្ងាច អ្នកអាន 9979

 ខេត្តសៀមរាប៖បុរសចំនួន២នាក់ ត្រូវបាននគរបាល ខេត្តសៀមរាប ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត បន្ទាប់ពីបានធ្វើការសាកសួរជុំវិញករណីឆក់កាបូបពីភ្ញៀវទេសចណ៍។

នសង្ស័យត្រូវបានចាប់ខ្លួន នាថ្ងៃទី១១ខែមេសាម្សិលមិញ នៅចំណុចផ្លូវបំបែកតាភុលមុខហាងលក់ទូរស័ព្ទចំរើនស៉ីនហ័រ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលទេសចរណ៍ កម្លាំងនគរបាលការពារនឹងអន្តរាគមន៍។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃនេះថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣៩នាទីម្សិលមិញ ជនរងគ្រោះនឹងមិត្តភ័ក្រ្តចំនួនបីនាក់ទៀត កំពុងដើរនៅចំណុចផ្លូវប៊េតុងក្បែរស្ពានអាងក្រពើ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ស្រាប់តែមានជនសង្ស័យចំនួនពីរនាក់ឈ្មោះ ម៉ី សិលា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិចារយ៉ូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ បុខរបរជាងភ្លើងនិងឈ្មោះ វុទ្ធី បញ្ញាវុធ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិប៉ាលយ័ ឃុំប៉ាលយ័ ក្រុងប៉ោយប៉ែត្រ ខេត្តបន្ទាយមានជយ័ មុខរបរ ជាងភ្លើងម៉ាស៊ីនត្រជាក់។ ជនសង្ស័យទាំងពីរនាក់ស្នាក់នៅបណ្តោះអាសន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីឡេត(suzuki Let)ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០១៥ គ្មានស្លាកលេខ បានធ្វើសកម្មភាពជិះលួចឆក់កាបូបស្ពាយពណ៌ខ្មៅពីដៃជនរងគ្រោះខាងលើក្នុងនោះមាន៖១.កូនកាបូបដៃដាក់លុយពណ៌សចំនួន០១, ២.កាតធនាគារចំនួន០១សន្លឹក, ៣.កាតធានារ៉ាប់រងធ្វើដំណើរចំនួនសន្លឹក, ៤.អត្តសញ្ញាណប័ណ្ណជនរងគ្រោះចំនួន០១សន្លឹក, ៥.ប្រាក់អាមេរិកចំនួន១០០$ នឹងប្រាក់អ៉ឺរ៉ុបចំនួន៤០អ៉ឺរ៉ូ, ៦.ប័ណ្ណបើកបរជនរងគ្រោះចំនួន០១សន្លឹក។ជនរងគ្រោះឈ្មោះ Adriana sislova ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឆេកូស្លូវាគី។

ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថាខ្លួនបានចូលខេត្តសៀមរាបនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ហើយបានយកប្រាក់ដែលសល់ពីការលួចឆក់ទ្រព្យសម្បត្តិគេបានចូលគ្នាទិញម៉ូតូដែលធ្វើសកម្មភាពលួចឆក់ខាងលើ ហើយធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងនៅក្នុងរាជធានីភ្នំពេញចំនួន០៤លើកកន្លងមក។

នៅក្នុងខេត្តសៀមរាបជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចឆក់កាបូបចំនួនពីរលើកមកហើយទាំងលើកនេះ។ដែលកាលពីលើកទី១ថ្ងៃទី០៨,០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២០និង០០នាទី ចំណុចផ្លូវជាតិលេខ៦ ជិតការ៉ាស់ស៉ាំងតេលា ខាងកើតផ្សារលើ។ ជនសង្សយ័ទាំងពីរពុំមានផ្ទុកសារធាតុញៀនទេ។វត្ថុតាងបានដកហូតពីជនសង្ស័យប្រគល់ជូនទៅជនរងគ្រោះវិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,438 នាក់
ម្សិលមិញ : 34,381 នាក់
សរុប : 72,154,861 នាក់