ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមចូលរួមសោកស្ដាយ! ស្លាប់ម្នាក់នៅភ្នំគូលែន ករណីលោតទឹកលេង ត្រូវចំថ្ម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 20520

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងខេត្តសៀមរាប បានអះអាងថាកុមារាម្នាក់បានស្លាប់នៅភ្នំគូលែន ក្នុងករណីលោតទឹកលេងទំលាក់ខ្លួនធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះ បណ្តាលឲ្យស្លាប់តែម្ដង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៣និង ២០នាទីថ្ងៃ១៦ខែមេសាម្សិលមិញនៅចំណុច ទឹកធ្លាក់ភ្នំគូលែន (ជាន់ទី បី) ស្ថិត នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤ឆ្នាំ នៅភូមិបល្ល័ង្គ ឃុំបល្ល័ង ស្រុកស្ទោង ខេត្តកំពង់់ធំ។ ឪពុកឈ្មោះ រិន រីក អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ ថន ខេន អាយុ៣៧ឆ្នាំមានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។

បើតាមលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្តថាមូលហេតុជនរងគ្រោះបានមកលេងទឹកធ្លាក់ភ្នំគលេនជាមួយក្រុមគ្រួសារ ក៏បានទៅលេងទឹកហើយលោតទឹកទំលាក់ខ្លួនមកទឹកមិនដឹងថាមានថ្ម ពេលទំលាក់ខ្លួនក៏ត្រូវចំថ្ម បណ្ដាលឲ្យបាក់ ចំខ្ទង់ច្រមុះស្លាប់តែម្ដង។ សាកសពបានប្រគល់អោយគ្រួសារដើម្បី ធ្វើ បុណ្យ តាម ប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,011 នាក់
ម្សិលមិញ : 33,391 នាក់
សរុប : 79,401,679 នាក់