ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តសៀមរាប ឃាត់ខ្លួនបុរស២នាក់ ករណីលួចគ្រឿងសង្ហាររឹម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:55 ព្រឹក អ្នកអាន 1608

ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនករណីអំពើលួច(លួចគ្រឿងសង្ហាររឹម)និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

ជនសង្ស័យ១-ឈ្មោះទិត្យ ម៉ៅ ហៅស្វិត ភេទប្រុស អាយុ២៩ឆ្នាំស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។២-ឈ្មោះឃន សុឃីម ភេទប្រុស អាយុ១៨ឆ្នាំ(មិនពិតប្រាកដ)។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០១៩ វេលាម៉ោង០២និង២២នាទីរំលងអាធ្រាត្រ ក្នុងបុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ជនរងគ្រោះឈ្មោះឈិញ ឈួង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិកើតហេតុ ។

ក្រោយពីបាត់គ្រឿងសង្ហាររឹម ជនរងគ្រោះ បានឆែកមើលកាមេរ៉ា សុវត្ថិភាព ឃើញមានជនសង្ស័យទាំង២នាក់ខាងលើលួច ហើយក៏មកដាក់ពាក្យបណ្តឹង។ បន្ទាប់មកជនរគ្រោះក៏ប្រទះឃើញ គ្រឿងសង្ហាររឹម របស់ខ្លួន នៅកន្លែងកែច្នៃឈើ ដែលជារបស់ឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ រួចក៏រាយការណ៏ដល់សមត្ថកិច្ច ចុះទៅត្រួតពិត្យមើល ក៏នាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគ្រឿងសង្ហាររឹមរបស់ជនរងគ្រោះពិតមែន ហើយរាល់ពេលលួចបានជនសង្ស័យបានយកគ្រឿងសង្ហាររិម មកលក់អោយឈ្មោះស៊ិន សុវណ្ណារិទ្ធ ហៅហួរ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។
ដោយឡែកឈ្មោះ ស៊ិន សុវណ្ណារិទ្ធ ហៅហួរ អនុញ្ញាត្តសុំគោលការណ៍ធានាខ្លួនបណ្តោះអាសន្ន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,443 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,715,741 នាក់