ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិស ខេត្តសៀមរាប ចាប់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:17 ព្រឹក អ្នកអាន 3995

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប៉ូលិសខេត្តសៀមរាបចាប់ខ្លួនករណីលួចម៉ូតូនិងជាមុខសញ្ញាទើបចេញពីពន្ធនាគារកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។

ការចាប់ខ្លួននៅថ្ងៃទី១៥ខែមេសាឆ្នាំ២០១៩ វេលាម៉ោងម៉ោង១៦និង០០នាទី នៅជិតព្រះអង្គចេកព្រះអង្គចម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ។ ក្រោយឃាត់ខ្លួនប្រគល់ឲ្យអង្គភាពអធិការដ្ឋាននគរបាលក្រុងសៀមរាបសាកសួរបន្ត។ជនសង្ស័យឈ្មោះព្រិន ជឿន ភេទប្រុស អាយុ៣៦ឆ្នាំ។

គួបញ្ជាក់ថាកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៩ វេលាម៉ោង០៦និង២០នាទីនៅក្នុងបរិវេណហាងយីហោពូ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំសង្ស័យ បានចូលទៅលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះម៉ម ឆាលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ម៉ាកហុងដាស្កូពី ពណ៌ស សេរីឆ្នាំ២០១៥ លេខតួលេខម៉ាស៊ីន៨០៤២៩៥៥ រួចជិះគេចខ្លួន។

ក្រោយពេលសាកសួរជសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយយកទៅលក់នៅឯស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទៅឲ្យមនុស្សប្រុសម្នាក់ ក្នុងតម្លៃ២០០ដុល្លារ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,487 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,325 នាក់