ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រី២នាក់ លូកកាបូប មិនបានសម្រេច នៅតំបន់ផាប់ស្រ្ទីត ត្រូវបានឃាត់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:30 ព្រឹក អ្នកអាន 6487

ខេត្តសៀមរាប៖ស្ត្រី២នាក់ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន សង្ស័យករណីលូកកាបូប ប្រជាពលរដ្ឋដែលកំពុងតែដើរលេងបាញ់ទឹក មិនបានសម្រេច នៅតំបន់ផាប់ស្រ្ទីត។

ហេតុការណ៍បានកើតឡើនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង២១និង៣០នសទី និង វេលាម៉ោង២៣និង៣០នាទី នៅតំបន់ផាប់ស្រ្ទីត នៃក្រុងសៀមរាប។

ជនសង្ស័យឈ្មោះ ផល ស្រីលក័ ភេទស្រីអាយុ២៧ឆ្នាំ នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង ឈ្មោះ ចិត្ត ឆៃវ៉ាន់ ភេទស្រី អាយុ៣១ឆ្នាំ នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ពីបទអំពើលួចមិនបានសម្រេច លូកហោប៉ាវ។
ក្រោយសាកសួរជនសង្ស័យទាំងពីរខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាមានបំណងមកធ្វើសកម្មភាពលួចមែន តែលួចមិនបានត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,251 នាក់
ម្សិលមិញ : 26,422 នាក់
សរុប : 79,561,268 នាក់