ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួនស្ត្រីម្នាក់ទៀត ករណីលូកកាបូប របស់គេ នៅបរិវេណផាប់ស្រ្តីត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:47 ព្រឹក អ្នកអាន 1554

 ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួននិងម្នាក់ទៀតរត់គេចខ្លួន ករណីលូកកាបូប របស់គេ នៅបរិវេណផាប់ស្រ្តីត។ ហេតុការណ៍បានកើតឡើងនៅនៅយប់ថ្ងៃទី១៥ ខែមេសាឆ្នាំ២០១៩ នៅតំបន់ផាប់ស្រ្តីត នៃក្រុងសៀមរាប។
ជនសង្ស័យមានឈ្មោះ ស្រី សំនៀង ភេទ ស្រី អាយុ៣០ឆ្នាំ និងបក្ខពួកម្នាក់ទៀតមាន ឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិ២៣ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាខណះពេលជនសង្ស័យ ឈ្មោះ ស្រី សំនៀង កំពុងធ្វើសកម្មភាពលូក យកសម្ភារ:របស់គេនោះ សមត្ថកិច្ចបានដើរ ល្បាតឃើញទាន់ ក៏ចាប់បានភ្លាមៗ ចំណែកម្នាក់ទៀតជនសង្ស័យឈ្មោះ នួន ស្រីនីត បានគេចខ្លួនបាត់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,968 នាក់
ម្សិលមិញ : 86,419 នាក់
សរុប : 73,716,266 នាក់