ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចាប់បុរស៣នាក់ នៅស្រុកសូទ្រនិគម ដកហូតថ្នាំញៀន មួយកញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 05:08 ល្ងាច អ្នកអាន 7541

ខេត្តសៀមរាប៖បុរស៣នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្តសៀមរាប នៅថ្ងៃនេះរួមនឹងវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន១កញ្ចប់ស្មើនិងទំងន់០,១ក្រាមទាំងសំបក ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន២គ្រឿង ។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦ខែមេសាម្សិលមិញនៅចំណុចក្នុងប្រឡាយក្បែរផ្លូវលំស្ថិតនៅភូមិបឹងវៀន ឃុំតាយ៉ែ ស្រុកសូទ្រនិគម និងភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកំលាំងនគរបាលស្រុកសូទ្រនិគម។

ជនសង្ស័យ១-ឈ្មោះ ម៉ូវ អ៊ូក ភេទប្រុស ឆ្នាំកំណើត ១៩៨៣ មុខរបរគ្មានទីលំនៅ ភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀម រាប( ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២ឈ្មោះ ណៃ ណាត ហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ មុខរបរគ្មានទីលំនៅ ភូមិ ប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀម រាប(ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៣ឈ្មោះប្រម វីរះ ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន ទីលំនៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប(រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,983 នាក់
ម្សិលមិញ : 38,947 នាក់
សរុប : 80,560,393 នាក់