ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្ញាក់ផ្អើលជនម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួននៅដើមចាន់រី ជាប់របងមន្ទីរពេទ្យកុមារគន្ធបុប្ផា កំពស់ជិត១០ម៉ែត្រ ទាំងស្រាតននោលគោក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 04:55 ល្ងាច អ្នកអាន 3702

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានឲ្យដឹងថាមានការភ្ញាក់ផ្អើលជនម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួននៅដើមចាន់រី ជាប់របងមន្ទីរពេទ្យកុមារគន្ធបុប្ផា កំពស់ជិត១០ម៉ែត្រ នៅថ្ងៃទី១៨ខែមេសាព្រឹកមិញនេះ ដោយជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ និងមានសភាពស្រាតននោលគោក។

ហេតុការណ៍បានកើតឡើងនៅនៅលើដើមចាន់រី ជាប់របងពេទ្យកុមារគន្ធបុប្ផា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

នគរបាលដដែលបានបញ្ជាក់ថាដោយយោងតាមការស្ដាប់បំភ្លឺសាក្សី ថា កាលពីវេលាម៉ោងប្រហែល ០៨ និង ៣០នាទី គេបានឃើញជនរងគ្រោះមានសភាពវង្វេងប្លោះរបងចូលក្នុងផ្ទះរបស់គេហើយស្រែកថា៖ ខ្លាចប៉ូលិសណាស់ៗ ដោយឃើញសភាពដូចនេះម្ចាស់ផ្ទះក៏ដេញចេញពីក្នុងផ្ទះគេតែម្ដង។ មន្ត្រីបន្តថារហូតមកដល់ម៉ោង១០និង៣០នាទីគេឃើញជនរងគ្រោះឡើងលើដើមចាន់រីកំពស់ប្រហែល ១០ម៉ែត្រ ដោះអាវដៃវែងពណ៌ខ្មៅ
របស់ខ្លួន ចងក បម្រុងលោតចុះមក នៅពេលនោះមានអ្នករត់រ៉ឺម៉ក និងសមត្ថកិច្ចហៅឲ្យចុះដែរ តែជនរងក្រោះមិនព្រមចុះ រួចក៏លោតមកធ្វើអត្តឃាតតែម្ដង។

បើតាមមន្ត្រីនគរបាលរូបនោះបញ្ជាក់ថាយោងតាមការពិនិត្យជាក់ស្ដែងថា សាកសព ពិតជាបានស្លាប់ដោយសារចងក ខ្លួនឯងពិតប្រាកដមែន៕SR


 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,961 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,799 នាក់