ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បីឈ្មោះ នូវ គៀង ដឹកជញ្ជូនឈើ នៅខេត្តព្រះវិហារ មិនទាន់ មានអ្នកបង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 05:52 ល្ងាច អ្នកអាន 589

 ភ្នំពេញ៖មានការអះអាងថា ឈ្មួញឈើម្នាក់ នៅខេត្តព្រះវិហារ ឈ្មោះនូវ គៀង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើជាលក្ខណះទ្រង់ទ្រាយធំ ចេញពីខេត្តព្រះវិហារ ទៅព្រំប្រទល់ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយទំនងអាចមានការបើកដៃពីមន្ត្រីមួយចំនួន។

តាមប្រភពពីខេត្តព្រះវិហារបានឲ្យដឹងថាឈ្មួញនូវ គៀង មានអំណាចយ៉ាងធំធេង ក្នុងការដឹកជញ្ជូនឈើដោយរថយន្តធុនធំ មិនទាន់មានអាជ្ញាធរ សមត្ថកិច្ចណាចេញមុខបង្ក្រាបនៅឡើយទេ។ ការដែលឈ្មួញ នូវ គៀង បានដៃដឹកជញ្ជូនឈើ មិនញញើតច្បាប់បែបនេះ ត្រូវបានគេទម្លាយព័ត៌មានថា ឈ្មួញរូបនេះអាចមានតួនាទីជាមន្ត្រីមួយរូប នៅខេត្តព្រះវិហារផងដែរ ទើបគេអាចដឹកជញ្ជូនឈើបានដោយគ្មានឧបសគ្គរហូតមក។

តាមរយះទូរសព្ទ លោកនូវ គៀង បានអះអាងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា លោកបានដកខ្លួនឈប់រកហើយ បើថាចង់រកសាំងប្រាប់មក។ នៅពេលសួរថា តើលោកធ្វើការនៅអង្គភាពមួយណាដែរ លោកមិនបានប្រាប់នោះទេ ដោយថាជារឿងផ្ទាល់ខ្លួនរបស់លោក រូចក៏ផ្ដាច់ទូរសព្ទ។ បន្ទាប់ពីបានបិទទូរសព្ទ បន្តិចរួចមក លោកបានខលមកវិញ សួររកមុខអ្នកឲ្យលេខទូរសព្ទរបស់លោក ឲ្យមកអង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍។

ជុំវិញព័ត៌មានអាចាមអារាមថា ឈ្មួញនូវ គៀង អាចជាមន្ត្រីរាជការនៅខេត្តព្រះវិហារ នោះ លោកអ៊ុន ចិន្តា អភិបាល ខេត្តព្រះវិហារ បានឲ្យដឹងថា លោកកំពុងស្រាវជ្រាវ។ លោកអភិបាលថា សាលាខេត្ត មិនមានឈ្មោះនេះទេ ខ្ញុំ ឆែកហើយ បើមានមន្រ្តីសាលារកស៊ីបទល្មើសខុសច្បាប់នឹងត្រូវទទួលទោសហើយ។

លោកអ៊ុន ចិន្តា អភិបាល ខេត្តព្រះវិហារ កាលពីថ្មីៗនេះ ធ្លាប់បានប្ដេជ្ញាចិត្តយ៉ាងខ្លាំង ថានិងអនុវត្តទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ បើទោះបីមានការអះអាងពីអភិបាលខេត្តយ៉ាងនេះក្ដី សកម្មភាពដឹកជញ្ជូនឈើ នៅទឹកដីខេត្តព្រះវិហារ ត្រូវបានគេរាយការណ៍ថាមានការថយចុះខ្លះ។

គួបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានព្រមានដល់ឈ្មួញ អំពីការកាប់បំផ្លាញព្រៃឈើ និងបានដាក់បទឲ្យនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញបង្ក្រាបផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,622 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,460 នាក់