ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាតកម្ម សម្លាប់បុរសម្នាក់ នៅខេត្តសៀមរាប មិនទាន់ស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ នៅឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:12 ព្រឹក អ្នកអាន 27540

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថា ត្រូវបានជនបង្កមិនស្គាល់មុខសម្លាប់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ នៅឡើយ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង០៤នាទីរំលងអាធ្រាតថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩នៅចំណុចភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ករណីក្រុមសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេត  យ៉ាងយកចិត្តទុកដាក់បំផុត។

ជុំវិញហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅមិនទាន់អត្ថាធិប្បាយ ប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅឡើយទេ ដោយទូរសព្ទ ចូលជាច្រើនដង មិនទាន់ទទួល។

ដោយឡែកលោកឧត្តមសេនីយ៍ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនកណ្ដាលព្រហ្មទណ្ឌ នៃស្នងការខេត្តសៀមរាប បានថ្លែងតាមទូរសព្ទថា ពិតជាមានករណីហ្នឹងមែន។ ពេលនេះលោកកំពុងធ្វើការស្រាវជ្រាវសិន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,688 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,526 នាក់