ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្ដីកាប់ប្រពន្ធលើផ្ទៃមុខ ជាច្រើនកាំបិត ស្លាប់ក្នុងថ្លុកឈាម រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 10:48 ព្រឹក អ្នកអាន 44697

ខេត្តសៀមរាប៖ស្ត្រីជាប្រពន្ធម្នាក់ ត្រូវបានប្ដីស្រវឹងស្រា កាប់លើផ្ទៃមុខ ជាច្រើនកាំបិទ បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។
ហេតុការណ៍បានកើតឡើងនៅ១៨ខែមេសាឆ្នាំ២០១៩វេលាម៉ោង២២និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៤ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីនគរបាលក្រុងសៀមរាប បានប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថាករណី ហិង្សាក្នុងគ្រួសារ (ប្តីចុងកាប់សំលាប់ប្រពន្ធ) ជនសង្ស័យឈ្មោះ ខាត់ ហឿត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានកាប់ជាច្រើនកាំបិតទៅលើផ្ទៃមុខ ចំកែងដៃខាងស្តាំ កដៃខាងស្តាំ
និងចង្អុរដៃខាងធ្វេង។ ជនរងគ្រោះ ឈ្មោះ សឿម ចេត ភេទស្រី អាយុ៣៥ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យបានចងក នឹងកន្សែងពណ៌ក្រហមចងជាប់រ៉ូតផ្ទះសំលាប់ខ្លួនឯងតាមក្រោយ។
បើតាមមន្ត្រីបន្តថាមូលហេតុ ស្រវឹងស្រាបណ្តាលមានហិង្សារក្នុងគ្រួសារ (ប្តីកាប់ប្រពន្ធស្លាប់ហើយចងកសម្លាប់ខ្លួនឯង)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 75,316 នាក់
ម្សិលមិញ : 44,851 នាក់
សរុប : 73,854,154 នាក់