ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្គាល់ជនរងគ្រោះ ក្នុងអំពើឃាតកម្ម នៅខេត្តសៀមរាប ហើយ ជនដៃដល់ កាប់ពីក្រោយស្ទើដាច់ក្បាល ធ្លាក់ពីលើស្មា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មេសា ឆ្នាំ​ 2019 ម៉ោង 11:26 ព្រឹក អ្នកអាន 6708

ខេត្តសៀមរាប៖ករណីអំពើឃាតកម្ម កាប់សម្លាប់បុរសម្នាក់ នៅខេត្តសៀមរាប ត្រូវបានស្គាល់ឈ្មោះជនរងគ្រោះ ហើយ។គឺជនរងគ្រោះមានឈ្មោះ ព្រឿន ចូរ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការង កណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថាប្រជាពលរដ្ឋ បានរាយការណ៍ដល់សមត្ថកិច្ចថាមានរណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខវត្តស្វាយធំ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង បណ្ដាលឲ្យស្លាប់មនុស្សប្រុសម្នាក់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថាបន្ទាប់មកក្រោយពីការស៊ើបអង្គេតចុះដល់កន្លែងកើតហេតុ ឃើញថាការស្លាប់នេះគឺជាករណីឃាតកម្មកាប់ពីក្រោយស្ទើដាច់ក្បាលធ្លាក់ពីលើស្មា។ករណីនេះកំពុងស្រាវជ្រាវនិងស៊ើបអង្គេតបន្ត ។
គួបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៩ខែមេសាឆ្នាំ២០១៩ វេលាម៉ោង២និង០៤នាទីទៀបភ្លឺ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,396 នាក់
ម្សិលមិញ : 17,647 នាក់
សរុប : 80,436,359 នាក់